បរិស័ទសាសនារួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ

ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យ
ជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនា
នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនាដែលកំពុងចូលរួមកិច្ចប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី១៤។ នៅក្នុងជំនួបនេះ បរិស័ទទាំងអស់ត្រូវបានអះអាងថា នឹងបន្តផ្តល់យោបល់ ចូលក្នុងសេចក្តីព្រាងច្បាប់ជំនឿសាសនាដែលកំពុងបានរដ្ឋសភាពិនិត្យនិងអនុម័តនៅ ក្នុងកិច្ចប្រជុំលើកទី២ ហើយចាត់ទុកនេះជាការរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ វិស័យសាសនានៅវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់បរិស័ទជាសមាជិក សមាជិកាសភា។ លោកស្រី Truong Thi Mai ជឿជាក់ថា សមាជិកសមាជិកាសភាជា បរិស័ទសាសនាគប្បីបន្តបំពេញល្អភារកិច្ចរបស់ខ្លួន រួមចំណែកជាក់ស្តែងក្នុងនាមជាតំណាងរបស់ប្រជាជនត្រូវបានប្រជាជនជឿទុកចិត្តជ្រើសតាំងជាសមាជិកសមាជិកា សភា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម