05/11/2014 09:27 GMT+7 Email Print Like 0

បរិយាកាសអាជីវកម្មនៅវៀតណាមកំពុងកែលំអ ពីមួយថ្ងៃ ទៅ មួយថ្ងៃ


១៥%បរិមាណអង្គភាពដែលមិនឃើញការជះឥទ្ធផលអសកម្មនៃវិបត្តិនាឆ្នាំ២០០៧-២០០៨

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​ ២០១៤  វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម​ អគ្គនាយ​ក​ដ្ឋាន​ស្ថិតិ​វៀតណាម និងសកលវិទ្យាល័យ Copenhagen បានសហការរៀបចំសិក្ខា​សាលា​ប្រកាស​របាយការណ៍​ស្ដីពី លក្ខណៈនៃបរិយាកាសអាជីវកម្មនៅវៀតណាម - លទ្ធផល​នៃការ​ស្ទាប​ស្ទង់​មតិ​របស់អង្គភាពអាជីវកម្មតូចនិងមធ្យមឆ្នាំ២០១៣”។ តាមលទ្ធផលនេះ ក្នុងចំណោម ២៥០០អង្គភាពអាជីវកម្ម ត្រូវបានស្ទង់មតិ មាន ៧០% ចាត់ទុកថា វិបត្តិសេដ្ឋកិច្ចពិភពលោក នៅតែ​ជះ​ឥទ្ធិពលយ៉ាងអសកម្មទៅលើលក្ខណៈអាជីវកម្មនាឆ្នាំ ២០១៣ និងមានតែលទ្ធភាពអាជីវកម្ម១៥ ប៉ុណ្ណោះ ដែលមិនឃើញការជះឥទ្ធផលអសកម្មនៃវិបត្តិនាឆ្នាំ២០០៧-២០០៨។ស្ដីពី​បរិយាកាស​អាជីវកម្ម នៅវៀតណាម លទ្ធផលនៃការស្ទង់មតិ បានសរឃើញថា បរិយាកាស​អាជីវកម្ម​ នៅវៀតណាម ត្រូវបានកែលំអរប៉ុន្តែនៅយឺតយ៉ាវ។នៅសិក្ខាសាលានេះ បណ្ដា​អ្នក​ជំ​នាញ​ការអន្តរជាតិមានសំណើថា គោលនយោបាយជាតិ នាពេលខាងមុខរបស់វៀត​ណាម​ គឺ​ចាំ​បាច់​ត្រូវផ្ដោតសំខាន់លើការលើកកំពស់សមត្ថភាពឆ្នៃប្រឌិតរបស់អង្គ​ភាពអាជីវកម្ម​តូច​ និង​មធ្យម​នានា៕

តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ