26/12/2016 09:50 GMT+7 Email Print Like 0

បរិយាកាសសប្បាយរីករាយទទួលបុណ្យគ្រីសម៉ាស់នៅវៀតណាម


បរិយាកាសទទួលបុណ្យណូអែលនៅទីក្រុងហាណូយ

រួមជា​មួយបរិយាកាសទទួលបុណ្យគ្រីសម៉ាស់ លើទូទាំងប្រទេសនោះ នាយប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ២០១៦ ប្រជា​ជន​រដ្ឋធានី​ហាណូយ​ បាន​នាំ​គ្នា​ហូរ​មក​វិហារ​កាតូលិច​​និង​កន្លែង​កំសាន្តនានា ដើម្បីទទួល​បុណ្យណូអែល។​ នៅ​វិថី​ដូច​​ជា Luong Van Can, Hang Ma, Hang Luoc, Trang Tien និង Ba Trieu ត្រូវ​បាន​គ្រប​ដណ្តប​ដោយ​ពន្លឺ​ភ្លើង​ចែង ចាំង​លើដើម​ស្រល់ និង​រូបតាណូ​អែល​ជាដើម​។ បរិយាកាស​ទទួលបុណ្យ​គ្រីស​ម៉ាស់​ឆ្នាំនេះ​ ក៏បាន​ទាក់​ទាញ​មនុស្ស​ច្រើន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ ដូចជា Vincom Ba Trieu. Lotte Lieu Giai Royal City Nga Tu So​។ លោក Truong Tuan Hiep នៅខ័ណ្ឌ​Thanh Xuan បានឲ្យ​ដឹង​ថា៖
 
​“មកដល់ទីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់ ហើយមនុស្សច្រើនក៏មកទីនេះ ដើម្បី​រួម​សប្បាយ​ជាមួយ​បុណ្យ​ណូអែលដែរ​។ បុណ្យនេះ​គឺសម្រាប់មនុស្ស​គ្រប់​រូប មិនត្រឹមតែសម្រា​ប់លោក​ខាងលិច​នោះទេ។ សូម​ប្រសិទ្ធិពរ​ជូន​​ឲ្យគ្នា​​យើងមា​នជីវ ភាពសុខ​សាន្តត្រាន បុណ្យគ្រីសម៉ាស់សប្បាយរីករាយ និងឆ្នាំថ្មីពោរ​ពេញទៅដោយ សុភមង្គល”​។
 
ក្នុងពេល​ជាមួយគ្នានោះ នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ហ្មឺននាក់​បាន​ហូរមក​កណ្តាល​ទីក្រុង​ ដើម្បី​ទទួល​បុណ្យណូអែល​ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ