04/08/2017 10:03 GMT+7 Email Print Like 0

បរិយាកាសវិនិយោគរបស់វៀតណាមនឹងត្រូវបានកែលម្អតាមរយៈការផ្ដើមគំនិតរួមវៀតណាម - ជប៉ុន


បរិយាកាសវិនិយោគរបស់វៀតណាមនឹងត្រូវបានកែលម្អតាមរយៈការផ្ដើមគំនិតរួម
វៀតណាម - ជប៉ុន 

នាល្ងាចថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាមបានរួមសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាន់ព័ន្ធនានានិងភាគីជប៉ុនបានរៀបចំឡើងកិច្ចប្រជុំវាយតម្លៃពាក់កណ្ដាលអាណត្តិលើកទី ២ សំដៅផ្លាស់ប្ដូរមតិ ពិភាក្សាស្ដីពីក្រុមបញ្ហាទាំង ៧ ក្នុងផែនការសកម្មភាពការផ្ដើមគំនិតរួមរួម​ជប៉ុន - វៀតណាមដំណាក់កាលទី ៦។ ខ្លឹមសារសំខាន់ដែលភាគីជប៉ុនលើកឡើងនៅក្នុងកិច្ចប្រជុំលើនេះគឺបញ្ហា​ពលករនិងប្រាក់បៀវត្ស។ ភាគីទាំងពីរបានពិភាក្សាស្ដីពីវិធីសាស្រ្តនិងនីតិវិធីកំណត់កម្រិតប្រាក់បៀវត្ស អប្បបរមា។ ភាគីជប៉ុន និងវៀតណាមនឹងអនុវត្តការផ្លាស់ប្ដូរមតិសម្រាប់បណ្ដាដំណាក់កាលពិចារណាប្រាក់បៀវត្ស​អប្បបរមា និងបណ្ដាឯកសារណែនាំការអនុវត្តច្បាប់។

នៅក្នុងកិច្ចប្រជុំនេះ តំណាងបណ្ដាក្រុមអនុវត្តការផ្ដើមគំនិតរួមវៀតណាម ជប៉ុនបានពិភាក្សាលើខ្លឹមសារមួយចំនួនទៀតដូចជា៖ សេវា Logistics - ដឹកជញ្ជូន សេវាកម្ម ការជួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យមជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

  
 

 


បណ្តាព័ត៌មានបានផ្សាយ