07/02/2019 10:26 GMT+7 Email Print Like 0

បរិយាកាសទទួលអំណរនិទាឃរដូវរបស់ប្រជាជនវៀតណាមក្នុងទូទាំងប្រទេស

ចំពោះប្រជាជនវៀតណាម ការទៅវត្តអារ៉ាមក្នុងប៉ុន្មានថ្ងៃបុណ្យតេត ប្រពៃណី គឺជាទំនៀមទំលាប់ដ៏ល្អប្រសើរមួយ។
គេទៅតាមវត្តអារ៉ាមដើម្បីបួងសួង សុំអោយក្រុមគ្រួសារជួបតែសេចក្ដីសុខលាភសំណាងល្អនិងភាពចម្រូងចម្រើន ក្នុងឆ្នាំថ្មី។

នៅតាមវត្តអារ៉ាមធំៗនៅទីក្រុង Hue ភាគកណ្ដាលវៀតណាម ចាប់តាំងពីព្រឹក ព្រលឹមមានមនុស្សយ៉ាងច្រើនកុះករមកអុជធូបបូជាព្រះពុទ្ធ។លោក Nguyen Van Toan ពុទ្ធបរិស័ទម្នាក់នៅទីក្រុង Hue បានសំណេះសំណាលថា៖

“ទៅវត្តអារ៉ាមដើម្បីបួងសួងសុំអោយព្រះពុទ្ធប្រទានពរសេចក្ដីសុខចម្រូងចម្រើនលាភសំណាងល្អគ្រប់ៗ គ្នាជូនចំ ពោះញាតិសន្ដានក្រុមគ្រួសារទាំងអស់”។

 វត្ត Truong Sa នៅស្រុកកោះ Truong Sa

ទំនៀមទំលាប់ទៅវត្តអារ៉ាមនាដើមឆ្នាំថ្មីប្រពៃណី ក៏ត្រូវបានថែរក្សានៅប្រជុំកោះ Truong Sa ផងដែរ។ នៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa មានវត្ត អារ៉ាមជាច្រើន។ ប្រជាជននិងយុទ្ធជននៅទីនេះទៅវត្តអារ៉ាមដើម្បីសុំអោយអាកាសធាតុអំណោយផល ជីវភាពសុខសន្តត្រាណនិងការរីកចម្រើនជូនចំពោះ មនុស្សគ្រប់រូប។

រីឯនៅខេត្ត Hai Duong ភាគខាងជើងវៀតណាម ក្នុងរយៈពេល២ថ្ងៃដើមឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក២០១៩ កេរដំណែលនានានៅតាមតំបន់នេះ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកអុជធូបទៀន បួងសួង និងទស្សនាទេសភាព៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ