02/01/2016 12:20 GMT+7 Email Print Like 0

បរិយាកាសទទួលឆ្នាំថ្មី២០១៦លើទូទាំងប្រទេសវៀតណាម


បរិយាកាសទទួលឆ្នាំថ្មីនៅទីក្រុងហាណូយ
 

នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៥ បរិយាកាសទទួលឆ្នាំថ្មី២០១៦បានប្រព្រឹត្តទៅ យ៉ាងផុលផុសនៅរដ្ឋធានីហាណូយ។ ដងវិថីនានាដូចជា Hai Ba Trung, Trang Tien សុទ្ធតែបានតែងលំអរដោយភ្លើងចែងចាំង។ អ្នកស្រី Tran Thanh Mai គ្រូ បង្រៀននៅទីក្រុងហាណូយបានឲ្យដឹងថា៖

“ខ្ញុំឃើញថា បរិយាកាសឆ្នាំនេះគឺសប្បាយរីករាយណាស់ ហើយកម្មវិធី សិល្បៈអំណរឆ្នាំថ្មីគ៏ពិសេសដែរ។ អាកាសធាតុ ត្រជាក់ ប៉ុន្តេសិល្បៈករ សិល្បៈ ការិនីគឺសម្តែងគួឲ្យទាក់ទាញណាស់”។

ក៏នៅយប់ថ្ងៃទី៣១ធ្នូ សកម្មភាពសិក្បៈជាច្រើនអំណរឆ្នាំថ្មី២០១៦ក៏បាន ប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើននៅភាគកណ្តាល។ នៅទីក្រុង Da Nang សួនឧទ្យាន Bien Dong និងតំបន់ឆ្នេរសមុទ្រ Pham Van Dong ជាកន្លែងទាក់ទាញប្រជាជនច្រើនបំផុត។ នៅទីនេះ ជាលើកដំបូងដែលទីក្រុង Da Nang បានបាញ់កាំជ្រួចលើសមុទ្រ។

រួមជាមួយតំបន់ច្រើនទូទាំងប្រទេស ក្រុងហូជីមិញក៏អំណរឆ្នាំថ្មីពោរពេញ ទៅដោយសកម្មភាពសម្បូបែបផងដែរ។ ក្នុងពេលវេលាឆ្លងឆ្នាំថ្មី ប្រជាជនទីក្រុង ទទួលឆ្នាំថ្មីដោយក្តីសង្ឈឹមអំពីអនាគតល្អប្រសើរ។ កញ្ញា Le Thuy Nga និស្សិត មួយនាក់បានឲ្យដឹងថា៖

“ខ្ញុំមានក្តីសប្បាយរីករាយដោយសារឆ្នាំណាក៏មកទីនេះទស្សនាកម្មវិធី សិល្បៈនិងបានឃើញការបាញ់កាំជ្រួច​ដោយផ្ទាល់ភ្នែក។ ក្នុងវេលាឈានចូលឆ្នាំ ខ្ញុំសូមប្រសិទ្ធិពជូនមនុស្សគ្រប់រូបទទួលឆ្នំាថ្មីសុខសាន្តត្រាននិងជួបតែសំណាងល្អ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ