26/12/2015 09:56 GMT+7 Email Print Like 0

បរិយាកាសទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥លើទូទាំងប្រទេសវៀតណាម


បរិយាកាសទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥លើទូទាំងប្រទេសវៀតណាម

នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ប្រជាជនទីក្រុងហាណូយ បាននាំគ្នាទៅកាន់ព្រះ វិហារ​កាតូ​លិក​នានា​លើទូ​ទាំង​ទីក្រុង ដើម្បីរីករាយទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥។ អ្នក នាង Le Thuy Dung នៅឃុំ Dinh Cong ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយបានឲ្យដឹងថា៖

“ជារៀងរាល់ចុងឆ្នាំ ក្នុងបរិយាកាសបុណ្យណូអ៊ែល ខ្ញុំមានអារម្មណ៍សប្បាយ រីករាយ​ដោយសារ​បាន​ទៅស្តាប់​បទ​ចំរៀង​សរសើរព្រះ និងសម្លេងជួងក្នុងវិហារកាតូលិក។ នេះជាឆ្នាំដំបូងដែលខ្ញុំនាំកូនទៅវិហារ ដើម្បី​ឲ្យកូន​ស្គាល់​បរិយាកាសទទួលបុណ្យណូអ៊ែល។ ខ្ញុំមានអារម្មណ៍សប្បាយណាស់!”។

នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ពាន់នាក់រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ បានហូរ​ទៅកាន់​មជ្ឈមណ្ឌល​ទីក្រុង​ដើម្បី រីក​រាយជាមួយបរិយាកាសបុណ្យណូអ៊ែល។ លោក Chris Murdock ភ្ញៀវទេសចរមកពី Scotland បានចែករំលែកថា៖

“នេះជាលើកដំបូងដែលខ្ញុំបានទទួលបុណ្យណូអ៊ែលនៅវៀតណាម។ ពេល នេះខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​ណាស់​។ ខ្ញុំសូមប្រសិទ្ធិពរជូនអស់លោកអ្នកនាងរដូវ ណូអ៊ែល​សុខសាន្ត​ត្រាននិង​សប្បាយ​រីករាយ​ផង​ណា”​។

​នៅទីក្រុង Can Tho វិថីនានាទូទាំងទីក្រុងពោរពេញទៅដោយបរិយាកាស ទទួលបុណ្យណូអ៊ែល។ ក៏ក្នុង​ឱកាស​នេះដែរ ទីក្រុងបានរៀបចំ សកម្មភាពលេង កម្សាន្តជាច្រើនសម្រាប់បម្រើប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ