02/01/2018 09:57 GMT+7 Email Print Like 0

បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីសកល២០១៨នៅតំបន់នានាទូទាំងប្រទេស

នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈ មណ្ឌលរដ្ឋធានីហាណូយ ប្រជាជនគ្រប់រូបបាននាំគ្នាទៅទស្សនាកម្មវិធី​សិល្បៈអំណរសាទរឆ្នាំថ្មី២០១៨។

ទីក្រុងហាណូយក្នុងពេលវេលាឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី២០១៨

ជាពិសេស ប្រជាជនយ៉ាងច្រើនកុះករបានទន្ទឹងរងចាំពិធីបុណ្យរាប់ថយក្រោយ នៅទីលានបដិវត្តន៍ខែសីហានិង​រោងមហោស្រពហាណូយ ដើម្បីទទួលពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។ អ្នកស្រី Trieu Thi Thu Hien ជនហាណូយមួយរូបបានចែករំលែកថា៖

“បំណងប្រាថ្នារបស់នាងខ្ញុំគឺឈានដល់ឆ្នាំថ្មី២០១៨ ខ្លួននឹងជួបតែសេចក្តីសុខ ហើយអ្វីៗ ដែលឆ្នាំ២០១៧នាងខ្ញុំមិន​​ទាន់សម្រេចនោះគឺសូមឲ្យឆ្នាំថ្មីនឹងសម្រេចបាន។ ឧទាហរណ៍ ក្នុងការសិក្សាខ្ញុំនឹងទទួលបានពិន្ទុះខ្ពស់។ ហើយ​ចេញពីសាលានាងខ្ញុំនឹង ស្វែងរកបានការងារធ្វើសមស្របភ្លាម”។

នាយប់ថ្ងៃទី៣១ ខែធ្នូ នៅទីក្រុងបុរាណ Hoi An ខេត្ត Quang Nam ក៏បានប្រព្រឹត្តទៅសកម្មភាពទទួលឆ្នាំថ្មី២០១៨ ផងដែរ។ លេចធ្លោបំផុតគឺមហាពិធីបុណ្យអំណរសាទរឆ្នាំថ្មី ២០១៨ ដោយសម្តែងឡើងវិញ រូបភាពវិថីបុរាណ Hoi An ដើមសតវត្សទី២០នាពេល វេលាឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី។

រីឯប្រជាជននៅទីក្រុងហូជីមិញគឺបានទទួលឆ្នាំថ្មីក្នុងបរិយាកាសសប្បាយក្រៃលេង។ ក្នុងពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ប្រជាជនទីក្រុងបានទស្សនានូវ កម្មវិធីសិល្បៈវិសេសវិសាលគួរឲ្យទាក់ទាញ។ អ្នកស្រី Nguyen Phuong Thanh បាន សម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖

“នាងខ្ញុំរស់នៅទីនេះអស់រយៈពេល២២ឆ្នាំហើយ ប៉ុន្តែនេះជាលើកទី១ដែលនាង ខ្ញុំបានទៅទស្សនានូវកម្មវិធីអំណរសាទរឆ្នាំថ្មីយ៉ាងដូច្នេះ។ នាងខ្ញុំឃើញថា ថ្ងៃនេះមនុស្សគ្រប់រូបបាននាំគ្នាមកទីនេះ ដើម្បីចូលរួមពិធីរាប់ថយក្រោយ។ បរិយាកាស សប្បាយអូអរណាស់”។

ក៏នាយប់ថ្ងៃទី៣១ ខែធ្នូដែរ មន្ទីវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho ក៏បានរៀបចំកម្មវិធីសិល្បៈ “ទី​ក្រុង​ Can Tho អំណរសាទរឆ្នាំថ្មី២០១៨”ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ