17/02/2018 10:24 GMT+7 Email Print Like 0

បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនក្នុងទូទាំងប្រទេស


 ប្រជាជនប្រមូលផ្ដុំគយគន់កម្មវិធីបាញ់កាំជ្រួចផ្កានារាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV)

ចំពោះប្រជាពល​រដ្ឋទីក្រុងហាណូយម្នាក់ៗ គឺកម្ម​វិធីបាញ់កាំជ្រួច​ផ្កាក្នុងរាត្រី ឆ្លងចូល​ឆ្នាំថ្មី​សុទ្ធតែ​នាំមក​នូវការ​ចាប់​អារម្មណ៍​ដ៏ពិសេស​ដែរ។

នាយប់​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​១៨ ប្រជាជន​វៀតណាម​រាប់លាន​នាក់​​បា​ន​​ប្រមូល​ផ្ដុំ នៅកន្លែង​កំសាន្ត​ដើម្បី​ទទួល​រាត្រី​ឆ្លងចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយា​កាសដ៏ សប្បាយយ៉ាងក្រៃលែង​។
 
ចំពោះប្រជាពលរដ្ឋទីក្រុងហាណូយម្នាក់ៗ គឺ​កម្មវិធីបាញ់កាំជ្រួចផ្កាក្នុងរាត្រី ឆ្លងចូលឆ្នាំថ្មីសុទ្ធតែនាំមកនូវ​ការចាប់​អារម្មណ៍ដ៏​ពិសេ​សដែរ។ លោក Ngo Ngoc Dien ព​លរដ្ឋមួ​យរូបនៅ​ខ័ណ្ឌ Ba Dinh បានសំណេះសំណាល​ថា៖​​ “បរិយាកាសទទួលរាត្រីឆ្លង​ចូលឆ្នាំថ្មីប្រពៃណីនៅរដ្ឋធានី​ឆ្នាំនេះគឺ​សុខសាន្ត​ត្រាណណាស់។ ខ្ញុំកាន់តែ​សប្បាយ​​ថែមទៀត​ដោយឃើញ​អគ្គលេខាបក្សលោក N​guyen Phu Trong ទៅជូនព​របុណ្យ T​et ចំពោះ​ប្រជាពល​រដ្ឋ​ហាណូយ​នៅ ជុំវិញបឹង Hoan​ Kiem។ ខ្ញុំគិតថា នេះជាអគ្គលេ​ខាបក្ស​មួយរូបដ៏​ស្និទ្ធស្នាល ជាមួយ​ប្រជាជន​និងជា​និច្ច​កាលយកចិត្តទុកដាក់​ដល់​ប្រជាជន​”។  

 

 

នៅឃុំ Khanh Hai ស្រុក Tran Van Th​oi ជាឃុំជាប់សមុទ្រមួយដែលជួបការ លំ​បាកជាច្រើននៅខេត្ត C​a Mau ភាគខាង​ត្បូងនោះ ​ក្នុងពេលវេលាពិសិដ្ឋឆ្លង ចូលឆ្នាំថ្មីប្រពៃ​ណី គឺគ្រួសារនីមួយៗនៅទីនេះ​ សុទ្ធតែអុជធូប​សែន​ជីដូន​ជីតា បួងសួងសុំឲ្យមានសំណាងល្អ​ សុភមង្គលនិងគ្រប់ប្រការក្នុងឆ្នាំ​ថ្មី។ លោកស្រី H​uynh Song Tien ពលរ​ដ្ឋមួយរូប​នៅឃុំ Khanh Hai បានចែករំ​លែក​ថា​៖ ​“ឆ្នាំនេះមាន​បរិយាកាសទទួលបុណ្យ​ Tet ដ៏កក់ក្ដៅ​ជាង​ឆ្នាំទៅ​មិញ។ ជន រួមជាតិសប្បាយ​រីករាយជាង។ ឆ្នាំចាស់កន្លងផុតទៅ​ ឆ្នាំថ្មីមកដល់ ខ្ញុំបួងសួង សុំឲ្យប្រជា​ជនគ្រប់រូ​បមាន​សំណាងល្អក្នុងជីវភាពរស់នៅ កូនចៅរៀនសូ​ត្រពូកែ លោកតាលោកយាយឪពុកម្ដាយ​ មាន​សុខ​ភាព​ល្អ”៕​
 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ