12/02/2016 10:32 GMT+7 Email Print Like 0

បរិមាណភ្ញៀវទេសចរណ៍នៅតំបន់មួយចំនួនកើនយ៉ាងខ្លាំងក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណី


ភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សនាតំបន់ជនបទវៀតណាម

មន្ទីរគយនៅច្រកទ្វារព្រលាន​យន្តហោះអន្តរជាតិ Noi Bai នៅរដ្ឋធានី​ហាណូយបានឲ្យដឹងថា ចាប់តាំង​ពីថ្ងៃទី៧ ខែ​កុម្ភៈ ដល់ថ្ងៃទី១០ ខែ​កុម្ភៈ (ត្រូវនឹងថ្ងៃទី​២៩ ខែទី១២ ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែ​ទី១ ឆ្នាំ២០១៦ តាម​ច័ន្ទគតិ​) មានភ្ញៀវជាង​៥ម៉ឺន៣ពាន់នាក់ បានចេញចូលទីក្រុងហាណូយ តាមច្រកទ្វារព្រលាន​យន្តហោះ​អន្តរ​ជាតិ​ Noi Bai។ ក្នុងចំណោមភ្ញៀវទាំងនេះ ភាគច្រើនគឺអាណិកជនវៀតណាម​វិលត្រឡប់​មក​ស្រុក​កំណើត​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។ ក្នុងរយៈពេល៣ថ្ងៃដើមនិទាឃរដូវឆ្នាំវក​អដ្ឋស័ក២០១៦ ទីក្រុង Da Nang ភាគ​កណ្ដាល​វៀត​ណាម​ បានទទួលភ្ញៀវទេសចរណ៍ជាង២​សែន​នាក់ កើនឡើង១៦%​បើប្រៀប​នឹងរយៈ​ពេល​ដូច​គ្នា​នៃឆ្នាំ​ទៅមិញ​ ក្នុង​នោះ បរិមាណភ្ញៀវអន្តរជាតិគឺ​៧៨ពាន់នាក់។ លោក Tran Chi Cuong នាយក​រងមន្ទីរវប្បធម៌ - កីឡា​និង​ទេសចរ​ណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

“ឆ្នាំនេះ គោលដៅរបស់ទីក្រុងគឺខំប្រឹងប្រែងលើកកំពស់គុណភាព សេវាកម្មទេស​ចរណ៍។ ទីពីរ​គឺបើក​ទូលាយ​បន្ថែម​សេវាកម្ម​កំសាន្ត សំដៅបង្កើនបន្ថែមរយៈពេល​ស្នាក់នៅទីក្រុង​របស់ភ្ញៀវទេសចរណ៍”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ