03/03/2021 13:47 GMT+7 Email Print Like 0

បរិមាណនាវាបរទេសដែលឆ្លងកាត់កំពង់ផែវៀតណាមបានថយចុះដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩

នាវាដឹកកុងតឺន័រ Margrethe Maersk ចូលចតនៅកំពង់ផែអន្តរជាតិ Cai Mep ក្រុង Phu My ខេត្ត Ba Ria -  Vung Tau  (រូបថត៖ TTXVN)
 

នាយកដ្ឋានដែនសមុទ្រ វៀតណាមទើបបានឲ្យដឹងថា៖ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២១ នាវាបរទេសបានឆ្លងកាត់កំពង់ផែ សមុទ្រវៀត ណាមជាមធ្យមជាង ៤.៩០០ លើក ពោលគឺមានការថយចុះ ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ នាវាក្នុងប្រទេសឆ្លងកាត់បានជាង ៥.៣០០ លើក កើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនាវាអន្តរជាតិមកកាន់វៀតណាមគឺដោយសារតែ ការរីករាលដាលជំងឺកូវីដ ១៩។ ទោះបីជា ចំនួននាវាបរទេសសរុបមានការថយចុះក៏ដោយ ក៏បរិមាណទំនិញនាំចូលនិងនាំចេញ (ដោយក្រុមហ៊ុនដឹកជញ្ជូនបរទេសរ៉ាប់រងប្រមាណ ៩០%) តាមរយៈកំពង់ផែសមុទ្ររបស់វៀតណាម នៅតែរក្សាបាននូវអត្រាកំណើនគួរសម។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ ទំនិញដែលនាំចូលតាមកំពង់ផែសមុទ្រឈានដល់ជាង ៣៥ លានតោនកើនឡើង ១៤%៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ