20/11/2017 09:26 GMT+7 Email Print Like 0

បម្រែបម្រួលអាកាសធាតុ៖ COP ២៣ បន្តរក្សាការសន្យាជាមួយកិច្ចព្រមព្រៀង ប៉ារីស


 ទិដ្ឋភាពនៃសន្និសីទ COP ២៣ (រូបថត៖ Xinhua/TTXVN)

សន្និសីទលើកទី២៣​បស់អ.ស.បអំពីបម្រែបម្រួល​អាកាសធាតុ (COP ២៣) នៅទី​ក្រុង Bonn របស់​អាល្លឺម៉ង់ បាន​បិទ​បញ្ចប់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយរយៈ ពេល​២សប្ដាហ៍ធ្វើ​ការ​។

តំណាង​នៃប្រទេសប្រមាណ២០០បានឯក​ភាពលើការ រក្សារឹងមាំនូវការសន្យា​ចំពោះកិច្ចព្រមព្រៀង​ប៉ារីស ស្ដីពី​ការប្រឆាំង​បម្រែបម្រួលអាកាស​ធាតុ​ឆ្នាំ២០១៥ ហើយចាប់ផ្ដើមដំណើ​រការមួយសំដៅពិចារណាឡើង​វិញ នូវ​ផែន​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នានា។​
 
ប្រទេសចូលរួមទាំងអស់បាន​ឯកភាពលើការ ចាប់ផ្ដើមដំណើរការ “កិច្ច​សន្ទនា Talanoa” តាម​ភាសា Fiji មាន​ន័យថា​ ចែក​រំលែកបទពិសោធន៍​ ដែលចា​ប់ ផ្ដើមពីឆ្នាំ២០១៨ ដើម្បី​ត្រួត​ពិនិត្យ​ឡើងវិញ​នូវផែន​ការកាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​នានា សំដៅទទួលបានគោលដៅនៃកិ​ច្ចព្រមព្រៀង​ប៉ារីស៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ