បន្លែជប៉ុន - វៀតណាមយកជំនះលើអ្នកប្រើប្រាស់
បង ង្វៀនឌិញធេប (Nguyen Dinh Thiep) នាយកក្រុមហ៊ុនភាគហ៊ុនបន្លែ ផ្លែ មើម (បន្លែជប៉ុន-វៀតណាម) ឲ្យដឹងថា៖ “ក្រុមហ៊ុនយើងខ្ញុំមានសមាជិកមួយចំនួនបានទៅដល់ភូមិ Kawakami ផ្ទាល់ ដើម្បីសិក្សារបៀបធ្វើកសិកម្មស្អាត ដូចនេះបាននាំយកទម្រង់រូបភាពត្រឡប់មកឃុំត្រុងងៀ - Trung Nghia (ទីក្រុងហឹងអៀន - Hung Yen)។ ក្នុងនោះកសិករនៅខាងប្រទេសជប៉ុនបានពីគ្រោះឧបត្ថម្ភបច្ចេកទេស កូនពូជ និងម៉ាស៊ីនមួយចំនួន សម្រាប់យើងខ្ញុំងាយស្រួលក្នុងបទដ្ឋានផលិតកម្ម”។ ចំណុចលេចធ្លោនៃការដាំដំណាំបន្លែ ក្នុងកសិដ្ឋានបន្លែជប៉ុន-វៀតណាមនៅខេត្តហឹងអៀន (Hung Yen) ក្រៅពីធ្វើដីធ្លីហ្មត់ចត់ ដាក់ជីសរីរាង្គមួយលើក កូនពូជធានាគ្រប់ស្តង់ដារ ទើប ១០០% បន្លែដាំនៅលើថ្នាល សុទ្ធតែបានគ្របដណ្តប់ផ្ទាំងប៉្លាសស្ទិក ដើម្បីសំចៃទឹកស្រោចស្រប់ បង្កើនសមត្ថភាពក្រេបយកជីវជាតិនិងរក្សាសំណើមឲ្យបន្លែ។ “បច្ចេកវិទ្យាដាំបន្លែរបស់ជប៉ុនផ្សេងពីបទដ្ឋានរបស់វៀតណាម នោះគឺជនជាតិជប៉ុនធ្វើប្រព្រឹត្តិកម្មដីធ្លីមួយលើក ដាក់ជីរមួយលើក ដូច្នេះក្នុងបទដ្ឋានដាំបន្លែ ការធ្វើដីធ្លីមួយលើកអាចដាំបានពី២ដល់៣រដូវ” បងង្វៀនឌិញធេប (Nguyen Dinh Thiep) សង្កត់ធ្ងន់។
សព្វថ្ងៃ ប្រព័ន្ធផ្ទះសំណាញ់ទូលាយ២ហិកតា របស់ក្រុមហ៊ុនភាគហ៊ុនបន្លែផ្លៃមើមជប៉ុន-វៀតណាម នៅតំបន់ជនបទទីញឡិញ (Tinh Linh) ឃុំត្រុងងៀ (Trung Nghia) (ទីក្រុងហឹងអៀន - Hung Yen) ស្ថិតនៅឆ្ងាយពីតំបន់ឧស្សាហកម្ម តំបន់ទីប្រជុំជន ដូច្នេះទើបធានាបានប្រភពទឹកស្រោចស្រប់ និងបរិយាកាសបរិសុទ្ធសម្រាប់ផលិតផល ធានាបានលក្ខណៈវិនិច្ឆ័យស្អាតទាំង៥ តាមស្តង់ដាកសិកម្មជប៉ុន៖ ពូជស្អាត ទឹកស្អាត ដីស្អាត ដាំស្អាត ប្រមូលផលខ្ចប់ស្អាត។ នៅក្បែរផ្ទៃដីប្រពលវប្បកម្មដាំប្រភេទបន្លែប្រពៃណីរបស់វៀតណាម ក្រុមហ៊ុនភាគហ៊ុនបន្លែផ្លែមើមជប៉ុន-វៀតណាម នៅប្តូរវេនដាំប្រភេទបន្លែដូចជា៖ សាឡាត សាឡាតពណ៌ស្វាយ ស្ពៃបូគោ ប៉េងប៉ោះផ្លែតូច...។ល។ មានប្រភពមកពីជប៉ុន។
ឆ្នាំ២០១៦ ក្រុមហ៊ុនប្រមូលផលបានរាប់រយតោនបន្លែផ្លែមើម ផ្គត់ផ្គង់ឲ្យផ្សារទំនើប និងហាងស្បៀងអាហារស្អាតនៅខេត្តហឹងអៀន (Hung Yen) ហាណូយនិងតំបន់ជិតខាង ទទួលបានប្រាក់ចំណូលជាង២ពាន់លានដុង ប្រាក់កម្រៃ៥០០លានដុង។ មធ្យម១ហិកតាដាំបន្លែផ្តល់បានប្រាក់កម្រៃ២៥០លានដុងក្នុងមួយឆ្នាំ។
ទោះបីមិនមានរូបរាងពីក្រៅជក់ចិត្ត មិនស្រស់ប៉ុន្មាន តែផលិតផលបន្លែរបស់ក្រុមហ៊ុនបានដាំទាំងស្រុងដោយមិនប្រើថ្នាំការពាររុក្ខជាតិ ថ្នាំកម្ចាត់ដង្កូវ ថ្នាំកម្ចាច់ស្មៅព្រៃ ជីរគិមី ដូចនេះយើងអាចហូបបាននៅនឹងទីកន្លែង។ បានដាំតាមបច្ចេកវិទ្យាជប៉ុន-វៀតណាម ដូច្នេះទើបតម្លៃខ្ពស់ជាងតម្លៃប្រពៃណីនៅលើទីផ្សារពី១,៥ - ២ដង ទន្ទឹមនោះផលិតផលបន្លៃរបស់ក្រុមហ៊ុនបន្លែផ្លែមើមជប៉ុន-វៀតណាម នៅបានទីផ្សារនិងអ្នកប្រើប្រាស់ទទួលស្គាល់។ បន្ទាប់ពីប្រមូលផល បន្លែបានខ្ចប់ បិទតែមប្រឆាំងទំនិញខ្លែងក្លាយ និងផ្គត់ផ្គង់ចេញទៅទីផ្សារតម្លែចុះឡើងក្នុងចន្លោះ ពី២០.០០០ដល់២៥.០០០ដុង (ប្រហែល១ដូល្លាអាមេរិក) ក្នុងមួយគីឡូក្រាម។ សព្វថ្ងៃ ក្រុមហ៊ុនបានផលិតបន្លែផ្លែមើមចំនួន២២ប្រភេទ គ្រប់ស្តង់ដារគុណភាព និងបានផ្តល់បណ្ណទទួលស្គាល់ VietGAP។ ផលិតផលបន្លែផ្លែមើមជប៉ុនវៀតណាមបានផលិតតាមរដូវ ទើបបន្លែមានគុណភាពល្អ បានភោជនីយដ្ឋាន ផ្សារទំនើបចុះកិច្ចសន្យាប្រមូលទិញផលិតផលទាំងអស់” បងង្វៀនឌិញដេប (Nguyen Dinh Thiep) ឲ្យដឹងបន្ថែម៕
អត្ថបទ៖ ធុកហៀន រូបថត៖ ខាញ់ឡុង និងឯកសារ
ញ៉ាងធៀន (Nhang Thien)៖ ភ្ជាប់វិញ្ញាណតាមរយៈក្លិនក្រអូបធម្មជាតិ
គ្រឿងអលង្ការប្រណិតពាណិជ្ជសញ្ញា PNJ
តែ shan តាសួរ (Ta Xua) នៅលើភ្នំខ្ពស់
L’amant Café ៖ បង្ហាញវត្តមានចេញទៅពិភពលោកតាមរយៈ APEC ២០១៧
TCI - ចំណុចភ្លឺស្វាងនៃវិស័យឧស្សាហកម្មរណប
Ecolink - នាំយករសជាតិតែឈើចំណាស់វៀតណាមចេញទៅពិភពលោក
គ្រឿងសង្ហារឹមធ្វើអំពីឈើសែន (Oak) ឡឹមហ្វាងផាត (Lam Hoang Phat) ពាណិជ្ជសញ្ញាទំនុកចិត្ត Trustpro Brand ២០១៦
ជីរ perilla ពណ៌បៃតង - ជីរមួយប្រភេទរបស់ប្រជាជនវៀតណាមក្នុងពេលពិសារបាយរបស់ជនជាតិជប៉ុន
BigGreen និងរឿងរ៉ាវអំពីសុចរិតក្នុងអាជីវកម្ម
ទិដ្ឋភាពផ្ទាល់នៃពងមាន់ជាលើកដំបូង ចេញមកពីរោងចក្រ តម្លៃ៨០០ពាន់លានដុង (ប្រហែល៣៥លានដូល្លាអាមេរិក)
លៀនថាញ (Lien Thanh)៖ ពាណិជ្ជសញ្ញាទឹកត្រីអាយុ១១០ឆ្នាំ
តែហ្វ័នង៉ុក (Hoan Ngoc) ៖ ឱសថកម្រមានមកពីរុក្ខជាតិភូមិស្រុក
ឆ្នាំងដាំបាយអគ្គិសនីគីមកឿង (Kim Cuong) រួមជាមួយជំនោចិត្ត “បន្តភ្លើង” សម្រាប់ផលិតផលវៀតណាមសុទ្ធសាធ
ធុងបាស់ Maybelle – ការរួមផ្សំដ៏អស្ចារ្យរវាងភាជន៍ប្រពៃណី និង hi-end
Ideal Foods Vietnam - ផ្តើមអាជីវកម្មផ្សិតវៀតណាម
មាន់ខ្ពង់រាបបាវិ (Ba Vi) ឆ្ពោះទៅរកពាណិជ្ជសញ្ញាបសុសត្វវៀតណាម
មិញភូ (Minh Phu) - ពាណិជ្ជសញ្ញាជលផលដ៏ឈ្មោះល្បីរបស់ប្រទេសវៀតណាម
Novaland - ពាណិជ្ជសញ្ញាអភិវឌ្ឍន៍អចលនទ្រព្យទំនុកចិត្តនៅវៀតណាម
iBanhmi – ពាណិជ្ជៈសញ្ញា fastfood មួយរបស់ប្រជាជនវៀតណាម
ណាមយឿក (Nam Duoc) - ឱសថបូរាណរបស់ជនជាតិវៀតណាម
PINACO - រោងចក្រផលិតថ្ម និង អាគុយលំដាប់ថ្នាក់ខ្ពស់បំផុតវៀតណាម
“K’Ho Coffee” ជាកាហ្វេស្អាតរបស់ជនជាតិ K’Ho
ចំការផ្កាដាឡាត - “ធនាគារ” នាំចេញពូជផ្កាទៅពិភពលោក
រសជាតិផ្អែមរបស់ chocolate បារាំងដែលធ្វើពីផ្លែកាកាវវៀតណាម
សម្ព័ន្ធក្រុមហ៊ុនភូថៃនិងរឿងរ៉ាវសមាហរណកម្ម