24/03/2016 10:05 GMT+7 Email Print Like 0

បន្ទាប់ពីប៊ែលហ្សិក IS គំរាមកំហែងបន្តវាយប្រហារទៅលើប្រទេសដទៃទៀត


ប៉ូលីសនិងកម្លាំងសង្គ្រោះបំពេញភារកិច្ចនៅកន្លែងកើតហេតុការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍ផ្លូវក្រោមដី Maalbeek នាថ្ងៃទី២២ មិនា (រូបថត៖AFP/TTXVN)

នាថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៦ អង្គការភេរវកម្ម រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបន្ទាប់​ពីទទួលស្គាល់ថា បានដំណើរ​ការវាយ​ប្រហារ​បង្ហូរ​ឈាម នៅរាជធានីព្រុចសែល​ប្រទេសប៊ែលហ្សិក​នោះ បានគំរាម​កំហែង​បន្ត​អនុវត្ត​ន៍​ការ​វាយ​ប្រហារ​ភេរវកម្ម​ផ្សេង​ទៀត តម្រង់ទៅលើក្រុមប្រទេសដែលកំពុង ចូលរួមសម្ព័ន្ធភាពយោធាប្រឆាំងអង្គការ​នេះ។ សេចក្ដី​ប្រកាសមួយ​ឃ្លាជាភាសាបារាំង និងភាសាអារ៉ាប់ត្រូវបានបកប្រែទៅ​ភាសាអង់គ្លេស ដែលបានផ្គត់ផ្គង់ដោយ SITE Intelligence ជាក្រុមចាត់ចែងគេហទំព័រ​អ៊ីស្លាម​បានសរឲ្យឃើញថា IS សន្យាថា នឹងអនុវត្តន៍ ការ​វាយ​ប្រហារ​ដោយ​ទ្រង់​ទ្រាយធំជាង និងសោកនាដ្ឋកម្មកាន់តែខ្លាំងជាងទៀត។ ក្រុមភេរវកម្មនេះថែមទាំង​បានចុះផ្សាយ រូបថត​ជាច្រើន​ដែលបង្ហាញ​ពី ទិដ្ឋភាពខ្មាន់កាំភ្លើង ប្រគល់ស្ករគ្រាប់​ជូនកុមារ​ដើម្បី​អបអរ​សាទរ​ ជោគ​ជ័យ​នៃការ​វាយ​ប្រហារ​ភេរវកម្ម នៅព្រុចសែល​ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ