05/02/2017 10:23 GMT+7 Email Print Like 0

បន្តអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិ


ប្រធានរដ្ឋលោក Tran Dai Quang ជាមួយជនរួមជាតិមកទស្សនាពិធីបុណ្យ (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាមបានបើកទិវាបុណ្យ “និទាឃៈ​រដូវលើទូទាំងប្រទេស” ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់បញ្ហាជាតិ ការងារជនជាតិនិងសាមគ្គី​បណ្តា​ជនជាតិមានអត្ថន័យយុទ្ធសាស្ត្រសំខាន់។ ហើយការអនុវត្តរាល់គោលនយោបាយ កម្មវិធី គម្រោងការវិនិយោគធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជនជាតិ ភាគតិចកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Dai Quang អញ្ជើញ ផ្តល់អនុសាសន៍ថា៖

“ខ្ញុំជឿជាក់យ៉ាងមុតមាំនិងមានបំណងថា ព្រឹទ្ធាចារ្យភូមិ សិប្បករ អ្នកមុខអ្នកការនិងជនមានកិត្យានុភាពតំណាងឲ្យជនជាតិទាំងមូលនឹងបន្តពង្រីកតួនាទីចលនា ជនរួមជាតិអនុវត្តល្អរាល់គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ បន្តអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីជាតិ ជាពិសេស ផ្តោតការយកចិត្តទុកដាក់លើការអប់រំជំនាន់វ័យក្មេង រួមវិភាគទានកសាងស្រុកកំណើតឲ្យកាន់តែសម្បូរធូរធា ដើម្បីនិទាឃៈរដូវ​រីក​សាយ​ភាយ​លើទូទាំងប្រទេស”។

ទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេសឆ្នាំ២០១៧” បានប្រព្រឹត្តទៅក្នុងរយៈ​ពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥កុម្ភៈ ដោយមានការចូលរួមរបស់មនុស្សចំនួន ១៩០ នាក់ជា​ព្រឹទ្ធាចារ្យភូមិឆ្នើម សិប្បករតំណាងឲ្យសហគមន៍ជនជាតិទាំង១៦លើទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ