11/03/2015 10:54 GMT+7 Email Print Like 0

បន្តសម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនិតិកាលទី១៣


 
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាវៀតណាម បានពិភាគ្សាលើពង្រាងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃ​ច្បាប់​គណ​នេយ្យ។ ឯកសារនេះបានលើកច្បាស់ថា ក្រោយរយៈពេល១០ឆ្នាំ អនុវត្តច្បាប់ គណនេយ្យ និងបណ្តា​ច្បាប់​​គតិយុត្តិអំពី គណនេយ្យ បានរួមចំណែកបង្ក លក្ខណៈងាយស្រួល ក្នុងការសុក្រិដ្ឋយន្តការទីផ្សា​រ​ក្រោម​ការ​គ្រប់គ្រងរបស់ រដ្ឋ។ បណ្តាការកំណត់និងរបប គណនេយ្យត្រូវបានបំពេញបន្ថែមឲ្យសមស្រប ​នឹងការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ។ ការងារនេះ ក៏សំដៅសុក្រិដ្ឋក្របខ័ណ្ឌ ច្បាប់អំពី គណនេយ្យ ជាពិសេសគឺ​គោល​ការណ៍​​ គណនេយ្យ យន្តការ គណនេយ្យ បទដ្ឋាន គណនេយ្យ និងលើកកំពស់ការទទួលខុសត្រូវរបស់ ស្ថាប័ន​នា​នាក្នុងការប្រតិបត្តិច្បាប់អំពីហិរញ្ញវត្ថុ គណនេយ្យ សំដៅបង្ក លក្ខណៈងាយស្រួលសម្រាប់វិស័យនេះ ក្លាយ​ទៅ​ជាឧបករណ៍សំខាន់១ក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មក៏ដូចជារដ្ឋផងដែរ។

 ដោយឈរលើការទទួលយកមតិ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន​ស្នើ​ក្រុម​ចង​ក្រង់​ច្បាប់​ ដំណើរការពិនិត្យទូទៅ និងសុក្រិដ្ឋពង្រាងច្បាប់នេះ តាមទិសធ្វើវិសោធនកម្មជាសារវ័ន្ត ដើម្បីដាក់ជូន គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យនិងឲ្យមតិ៕ 

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ