18/06/2018 09:23 GMT+7 Email Print Like 0

បន្តសកម្មភាពដំណើរក្រហមឆ្នាំ២០១៨ នៅមូលដ្ឋាននានា


 យុវជនខេត្ត Quang Ninh ចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្តយ៉ាងសកម្ម (រូបថត៖ uongbi.gov.vn)

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៨​ នៅ​ទីក្រុង Can Tho បា​នប្រព្រឹត្តទៅទិវាបរិច្ចាគឈាម ក្រោម​ប្រធានបទ “ពណ៌​ក្រហម​ Tay Do ឆ្នាំ២០១៨” ដែលទាក់ទាញកម្មាភិបាល​ សមាជិកយុវជន យុវជន​និង​ប្រជាជន​រាប់ពាន់​នាក់​មកចូល​រួមផង​ដែរ ។

ដោយ​មានសារផ្សព្វផ្សាយគឺ “តភ្ជាប់ឈាមវៀតណាម”​ អង្គការកាកបាតក្រហម​ ទីក្រុង Can Th​o មាន​បំណង​ចង់ប​ង្កើត​វប្បធម៌បរិច្ចាគឈាមស​ង្គ្រោះជិវិតមនុស្ស​ ហើយធ្វើ​ការបញ្ចូល​បន្ថែម​មុខសញ្ញា​ដែល​ចូល​រួម​ការ​បរិច្ចាគ​ឈាមស្ម័គ្រចិ​ត្ត និង ផ្សព្វផ្សាយយ៉ាងទូលំទូ​លាយអំពីជំងឺឆ្លងបន្ត​ពូជឈាម។ តាមកា​រគ្រោង​ទុកក្នុង ទិវានេះ​ ទីក្រុង Can Tho នឹងទទួលបានឈា​មចំនួន ១.១០០​ ឯកតា​។
 
រីឯនៅខេត្ត Quang Ninh នាថ្ងៃទី១៦ខែមិថុនា​ បានប្រព្រឹត្តទៅព្រឹត្តិការណ៍ទិវា បរិ​ច្ចាគឈាមក្រោមប្រធានបទ “​ដំណក់​ឈាម​តំបន់រ៉ែ- តភ្ជាប់ឈាមវៀតណាម “។​ នាយករងមជ្ឈមណ្ឌលឈាមជា​តិ និងជាអនុប្រធាន​គណៈកម្មការ​ដំណើរ ក្រហ​មឆ្នាំ២០១៨ លោក Tran ​Ngoc Que បានឲ្យដឹងថា​៖
 
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស​កម្មភាពរៀបចំការបរិច្ចាគឈាមរបស់ខេ​ត្ត Quang Ninh បានល្អណា​ស់។ ជាពិសេស ប្រជាជនមា​ន​ការ​យល់ដឹងខ្ពស់អំពីការបរិច្ចា​គ ឈាម និងលទ្ធផល​នៃការ​បរិច្ចាគ​ឈាម​ប្រចាំឆ្នាំ​សុទ្ធតែកើន​ឡើងផង​ដែរ​។ បរិមាណនៃឈាមដែលផ្តល់ឲ្យ​អ្នកជំងឺនៅមន្ទីរពេទ្យនៅខេត្ត Qua​ng Ninh និយាយរួម​ជូនកាល​នៅតែផ្តល់​ជូនដល់ខេត្ត​នៅជំវិញ ដើម្បីឆ្លើយតបនឹង​ការ សង្គ្រោះអ្នកជំងឺ ហើយខ្ញុំសង្ឃឹម​ថា នាប៉ុន្មាន​ឆ្នាំខាង​មុខ​ទៀត​ ខេត្ត Quang Ninh នឹងបន្តរៀបចំក​ម្មវិធី បរិច្ចាគឈាមដ៏មា​នអត្ថន័យដូចនេះផងដែ​រ។​ ក្នុង​ទិវានេះ​គណៈ​កម្មការ​បញ្ជាណែនាំការបរិច្ចាគឈា​មស្ម័គ្រចិរត្ត​ខេត្ត​ Quang Ninh បានទទួលឈាមប្រមា​ណ ៧០០ ឯកតា​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ