12/01/2016 09:36 GMT+7 Email Print Like 0

បន្តសកម្មភាពរំលឹកទុកបណ្ដាជនរងគ្រោះដោយភេរវកម្មនៅបារាំង


បន្តសកម្មភាពរំលឹកទុកបណ្ដាជនរងគ្រោះដោយភេរវកម្មនៅបារាំង (Image: VNA)

នាថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៦ ប្រជាពលរដ្ឋទីក្រុងប៉ារីសនិងតំបន់ជុំវិញរាប់​ពាន់នាក់​ បានប្រមូល​ផ្តុំនៅ​ទីលាន​សាធារណៈ​រដ្ឋសំដៅ រំលឹកទុកបណ្ដាជនរង​គ្រោះដែល​ត្រូវ បាន​សម្លាប់​ក្នុង​ការវាយ​ប្រហា​រភេរវ​កម្ម​ ដ៏បង្ហូរ​ឈាម​ទៅ​លើ​ទីស្តី​ការ​កាសែត Charlie Hebdo និង​ការវាយប្រហារទៅ លើផ្សារទំនើបរបស់ជនហ្ស៊ីប​នាឆ្នាំ​២០១៥។ ព្រឹត្តិការណ៍​ក៏បាន​គូសសម្គាល់មួយឆ្នាំ ការដង្ហែរក្បួនប្រវត្តិសាស្ត្រ​បស់ប្រជា​ពល​រដ្ឋរាប់​ពាន់​នាក់ ​រួមជាមួយ​អ្នក​ប្រមុខ​រដ្ឋនៃ​ប្រទេស​​ចំនួន​៥០ លើ​ពិភពលោកដែលបានប្រព្រឹត្តទៅ នៅទីក្រុងប៉ារីសសំដៅបង្ហាញចំណង​សាមគ្គី​ភាព ជាមួយ​ប្រទេស​បារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។ ប្រធានាធិបតី​បារាំង លោក  Francois Hollande បាន​ចូលរួម ពិធី​រំលឹក​ទុកនេះ បន្ទាប់នោះ​លោកបានទៅទស្សនា នៅវិហារឥស្លាមធំនៅទីក្រុងប៉ារីស ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ