09/04/2015 13:08 GMT+7 Email Print Like 0

បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នារសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​ វៀតណាមបានផ្តល់មតិដល់​របាយកា​រណ៍​​លទ្ធផល​នៃមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣២ (IPU-132) ដែល​ទើប​នឹង​ត្រូវបានរៀបចំឡើងប្រ កបដោយជោគជ័យនៅទីក្រុងហាណូយវៀតណាម។ រាយការណ៍​ស្តីពីលទ្ធផល នៃ IPU​-132 ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម លោក Tran Van Hang បានឲ្យដឹងថា៖ វៀត​ណាមទទួលជោគជ័យក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ ក៏ដូចជា សម្មាជិកសកម្មនិងមានទទួលខុសត្រូវ​ក្នុង​មហា​សន្និបាត IPU-132។ ប្រធាននិងអគ្គលេខាធិការ IPU រួមជាមួយតំណាង​អន្តរជាតិ បានវាយតំលៃ​ខ្ពស់​ចំ​ពោះ​​ការខំប្រឹងប្រែងរបស់វៀតណាមដែលមិនត្រឹមតែរួម ចំណែកសកម្មក្នុងការងាររៀបចំ ប៉ុណ្ណោះទេ ថែមទាំង នាំ​ចេញប្រធានបទរបស់ សម័យពិភាក្សាពេញអង្គរ ទៀតផង។ ក្រៅពីនោះ បណ្ដាតំណាងបានអនុម័តលើ “សេច​ក្តីថ្លែងការរួមទីក្រុងហាណូយ” ដែលបង្ហាញនូវភាពម្ចាស់ការនិងសកម្ម របស់រដ្ឋសភាវៀត​ណាម​ក្នុង​ការ​ធ្វើ​សមាហរណកម្មអន្តរជាតិ។

ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានស្នើរថា៖ រដ្ឋសភា វៀតណាមត្រូវបន្ត​ឃោសនា​អំពី​លទ្ធផល​នៃមហាសន្និបាត IPU-132 ជាពិសេស គឺបណ្ដាខ្លឹមសារអំពីគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ព្រមទាំង​ អនុវត្ត​បណ្ដាសេចក្តី សម្រេចចិត្តនិងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នាពេលខាងមុខ៕  

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ