23/05/2015 10:52 GMT+7 Email Print Like 0

បន្តសកម្មភាពទេសចរណ៍​ក្រហម-តាម​ស្នាមជើង​លោក​ប្រធាន​ហូជីមិញ​និង​ការជួប​ប្រាស្រ័យ​ប្រជា​ជន​ព្រំដែន​វៀត​ណាម-​ចិន


សកម្មភាពទេសចរណ៍ក្រហម-តាមស្នាមជើងលោកប្រធានហូជីមិញនិងការជួបប្រាស្រ័យប្រជាជនព្រំដែនវៀតណាម-ចិន (VOV

ក្នុងក្របខ័ណ្ឌសកម្ម​ភាពទេសចរណ៍​ក្រហម-តាម​ស្នាម​ជើង លោក​ប្រធានហូជីមិញ និង​ការ​ជួប​ប្រាស្រ័យ​ប្រជា​ជន​ព្រំដែន​វៀត​ណាម-ចិន​ ក្នុង​ឱកាស​រំលឹក​ខួបលើកទី៦៥​ នៃទិវាបង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀតណា​ម-ចិន​និង​លើក​ទី​១២៥ នៃទិវាកំណើតលោក​ប្រធានហូ​ជីមិញ នាថ្ងៃទី​២១​ខែឧសភាឆ្នាំ​២០១៥ នៅ​ទីក្រុង Chongzou​ ខេត្ត Guangxi បាន​ប្រព្រឹត្ត​ទៅការ​ជួបប្រាស្រ័យ​មិត្តភាព​យុវជនកុមារ​ជំទង់​ព្រំដែ​ន​ចិន-វៀត​ណាម​ និង​ជំរុំ​មិត្ត​ភាព​កន្សែង​ក្រហម ការ​សន្ទនា ទេសចរណ៍ក្រហម-តាម​ស្នាមជើងលោក​ប្រធានហូជី​មិញ និង​ការ​ជួប​ប្រាស្រ័យ​ប្រជា​ជន​ព្រំដែន​វៀតណាម​-ចិន។ ថ្លែងមតិនៅ​ការជួបប្រាស្រ័យ​នេះ លេខា​រង​សម្ព័ន្ធ​យុវជន​ខេត្ត Lang Son លោក Loc​ Minh Hiep បានសង្កត់​ធ្ងន់ថា កម្មវិធី​ជួបប្រាស្រ័យ​នៅទី​ក្រុង Chon​gzou ជា​សកម្ម​ភាព​មាន​អត្ថន័យ​និង​រួមចំណែក​រឹតបន្តឹង​ចំណងមិត្តភាព រវាងយុវជន​កុមារជំទង់​ខេត្ត Lang Son និង​ខេត្ត Guang​xi និយាយ​ដោយ​ឡែក​និ​​ងប្រជាជន​ នៃប្រទេសទាំង​ពីរ​និយាយ​រួម។ នារសៀលថ្ងៃដដែល គណៈប្រតិ​ភូ​ទីក្រុង Chon​gzou បាន​ជួប​សន្ទនា ជាមួយគណៈ​ប្រតិភូសម្ព័ន្ធ​បណ្ដាអង្គ​ការមិត្ត​ភាពវៀត​ណាម​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ