24/05/2017 10:20 GMT+7 Email Print Like 0

បន្តលើកកំពស់គុណភាពការងារកសាងច្បាប់


 បន្តលើកកំពស់គុណភាពការងារកសាងច្បាប់

បន្តរបៀបវារះ សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០១៧ រដ្ឋ​សភា​​បាន​​ពិភាក្សា​តាម​ក្រុមៗ ស្ដី​អំពីគំរោងកម្មវិធីក​សាងច្បាប់​ បទបញ្ញត្តិ នាឆ្នាំ២០១៨​ និងកែលំ​អរកម្ម​វិធី​ឆ្នាំ​ ​២០១៧​ ​និងផ្តល់មតិចំពោះ​គំរោងកម្មវិធីធ្វើសកម្មភាព​ឃ្លាំមើលរបស់​រដ្ឋសភា នាឆ្នាំ​២០១៨។ នៅទីនេះ ​បណ្ដា​​ម​តិ​​បាន​​ឯកភាព​ការ​អនុវត្តឃ្លាំមើលកំពូល​របស់រដ្ឋសភាក្នុងការអនុវត្តគោល​នយោបាយ​ ច្បាប់​ស្ដីអំ​ពី​ការ​​គ្រប់​គ្រង ប្រើ​​ប្រាស់​​​ប្រភព​​ទុនមូល​បត្រ​បំណុល​​រដ្ឋាភិបាល ទុន​កម្ចីពី​បរទេស​ ដើម្បី​វិនិយោគ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​​​សង្គម​កិច្ច។ ស្ដីអំពី​គំរោងកម្មវិធីកសាង​ច្បាប់ ​បទបញ្ញត្តិ​ ក្នុងឆ្នាំ​ ២០១៨​ សមាជិក​សភា​ជាច្រើន​​បានស្នើ​អោយ​​លើក​​កំពស់គុណ​ភាពកសាងច្បាប់ ក៏ដូច​ជាការទទួល​ខុសត្រូវរបស់​ស្ថាប័នតាក់​តែងច្បាប់​​ផងដែរ​។

​នារ​សៀល​​​ថ្ងៃ​ដដែល សមាជិកសភាបានពិភាក្សា អំពីខ្លឹមសារមួយចំនួននៃច្បាប់ជួយ​ឧបត្ថម្ភសហគ្រាសទ្រង់​ទ្រាយ តូច​និ​ង​​មធ្យម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ