09/05/2015 15:06 GMT+7 Email Print Like 0

បន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ

គ្រប់ក្រសួង ផ្នែក តំបន់ ត្រូវបន្តលើកកំពស់ចំណេះដឹង ការទទួលខុសត្រូវចំពោះការងារកាត់បន្ថយភាពក្រីក្រ។​នេះ​គឺជាមតិបញ្ជាណែនាំ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung នៅសន្និសីទ online បូក​សរុប​ ៦ ឆ្នាំអនុវត្តសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលស្ដីពីកម្មវិធីកាត់បន្ថយភាពក្រីក្រយ៉ាងលឿននិងចីរភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ឧសភានៅរដ្ឋធានីហាណូយ។តាមរបាយការណ៍ដែលបាន​ថ្លែងនៅសន្និសីទ​នេះ​ថា ក្នុងដំណាក់កាលឆ្នាំ២០១១-២០១៤ បរិមាណគ្រួសារក្រីក្រនៅស្រុកក្រីក្របំផុតចំនួន៦៤បានថយ​ចុះ​ជិត​ ៣៨% បើប្រៀបនឹងបរិមាណគ្រួសារក្រីក្រនាដើមដំណាក់កាល។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារ កាត់បន្ថយភាពក្រីក្រ ជាពិសេស​គឺ​ការ​កាត់បន្ថយភាពក្រីក្រយ៉ាងលឿននិង ចីរភាព។រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបាន បញ្ជាណែនាំ​គណៈ​កម្មការមជ្ឈឹមទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រចីរភាព គ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវបន្ត​លើក​​កំពស់​ចំណេះ​ដឹង ការទទួលខុសត្រូវ សំដៅអនុវត្តគោលដៅគឺដល់ឆ្នាំ២០២០វៀតណាមក្លាយទៅ​ជា​ប្រទេស ​១ ឧស្សាហកម្មទំនើប៕  
 
តាម ​VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ