10/05/2019 10:49 GMT+7 Email Print Like 0

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

 ចំណែកឯអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអោយដឹងថា រាល់ខ្លឹម សារដែល​អ្នក​បោះ​ឆ្នោត​ផ្ញើ​រមក​ត្រូវ​បាន​រដ្ឋ​សភាតាមដានឃ្លាំមើល ហើយខ្លឹមសារ ទាក់ទិនដល់គម្រោង​ច្បាប់មួយ​ចំនួន​នឹង​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅសម័យ​ប្រជុំរដ្ឋសភានាពេលខាងមុខនេះ​ផងដែរ។
 
នាថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់ មតិស្ដី​ពីពង្រាយ​របាយការណ៍​ត្រួតពិនិត្យ​ការដោះស្រាយ ឆ្លើយសំណួររបស់អ្នក បោះ​ឆ្នោតដែលបានផ្ញើរមកសម័យប្រជុំលើ​កទី៦​នៃរដ្ឋ​សភា និង​របាយការណ៍បូក សរុបមតិនិងញត្តិរបស់អ្នកបោះឆ្នោត​ និងប្រជាជនផ្ញើរមកសម័យប្រ​ជុំលើកទី៧។
 
ប្រធាន​គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអោយដឹងថា ក្រោយ​ពីសម័យ​ប្រជុំ​លើក​ទី៦​រដ្ឋសភានីតិកាលទី១៤មក មាន មតិនិងញត្តិចំនួន១៩១៥របស់អ្នក​បោះឆ្នោត​និង​ប្រជា​ជន​ដែល​ត្រូវ​បាន​ផ្ញើ​រមករដ្ឋសភា។ មតិនិងញត្តិទាំងនេះគឺពាក់ព័ន្ធដល់បញ្ហាសំខាន់ៗក្នុងជីវភាពរស់នៅរបស់ ប្រជាជន។
 
ចំណែក​ឯអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអោយដឹងថា រាល់ខ្លឹម សារដែល​អ្នក​បោះឆ្នោត​ផ្ញើរមក​ត្រូវបាន​រដ្ឋសភាតាមដានឃ្លាំមើល ហើយខ្លឹមសារ ទាក់ទិនដល់គម្រោង​ច្បាប់មួយ​ចំនួន​នឹង​ត្រូវបាន​យក​មក​ពិភាក្សានៅ​សម័យ​ប្រជុំរដ្ឋសភានាពេលខាងមុខនេះផងដែរ​។ លោកបានថ្លែងថា៖

 
​​“យើងអាចឃើញការលេចឡើងនូវបញ្ហាស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ សុវត្ថិភាពចរាចរណ៍ រៀប​ចំ​ដែន​ដីក្នុង​នគរ រៀបចំរចនាសម្ព័ន្ធកសិកម្ម ឡើងវិញ សុខាភិបាល ធានារ៉ាប់រង់សុខាភិបាល ការពារសុខភាព​របស់​ប្រជា​ជន និងកសាងជនបទថ្មីជាដើម”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ