10/07/2015 09:10 GMT+7 Email Print Like 0

បន្តពូនជ្រុំនាំទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវកាន់តែ អភិវឌ្ឍន៍

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវលោក Bounnhang Volachit និងគណៈប្រតិភូជាន់ខ្ពស់ឡាវដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាមនោះ ប្រធានរដ្ឋសភាវៀត​ណាម​លោក Nguyen Sinh Hung បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ច​សហ​ប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវជាមូលដ្ឋានដ៏រឹងមាំសំរាប់ការអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យរវាងប្រទេសទាំង២។ លោក Nguyen Sinh Hung បានអះអាងថែមទៀតថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយរដ្ឋសភាឡាវក្នុងការកែសម្រួលរដ្ឋធម្មនុញ្ញថ្មី ឆ្នាំ២០១៥ក៏ដូចជាគាំទ្រអស់ពីចិត្តពីថ្លើមឡាវទទួលប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០១៦​ផង​ដែរ​។ ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពគ្នាថា ទំនាក់ទំនងនិងទំនុកទុកចិត្តពិសេសរវាងបក្សទាំង ២ រដ្ឋទាំង​២​និង​ប្រជាជននៃប្រទេសទាំង២គប្បី ត្រូវបានរក្សារឹងមាំដើម្បីការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗនាពេលអនាគត​។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ) និងអនុប្រធានរដ្ឋឡាវ
លោក Bounnhang Volachit (រូបថត៖VTV)

មុននោះ នារសៀលថ្ងៃទី៨ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំដោយអនុប្រធានរដ្ឋឡាវលោក Bounnhang Volachit​  ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Truong Tan Sang បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកអនុប្រធានរដ្ឋឡាវនៅវៀតណាមនឹងរួមចំណែកសំខាន់​ក្នុងការ​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ​វៀតណាម-ឡាវ។ លោក Truong Tan Sang ក៏បានសំដែងជំនឿជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០១៦ ជាឆ្នាំ ដែលសហគមន៍អាស៊ានត្រូវបានបង្កើត ឡាវនឹងរៀបចំប្រកបដោយជោគជ័យសន្និសីទអា​ស៊ាន ​២០១៦។ រីឯខ្លួនវិញ លោក Bounnhang Volachit បានអះអាងថានឹងធ្វើអស់ពីកម្លាំងកាយចិត្តរួមជាមួយវៀតណាមរក្សានិងពូនជ្រុំនាំទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ - វៀតណាមកាន់តែអភិវឌ្ឍន៍ពី ១ ថ្ងៃទៅ​១ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ