23/12/2017 07:51 GMT+7 Email Print Like 0

បន្តពង្រឹងនិងពង្រីកការអភិវឌ្ឍន៍លើវិស័យព័ត៌មាននិងផ្សព្វផ្សាយ


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ

នាថ្ងៃទី២២ធ្នូ ក្រសួងព័ត៌មាន​និងផ្សព្វផ្សាយបានរៀបចំស​ន្និសីទ Online បូកសរុប ការងារ​ឆ្នាំ២០១៧ និង​អនុវត្ត​ទិសដៅភារ​កិច្ចឆ្នាំ២០១៨នៅទីតាំង​ទាំង៤៨លើទូទាំង ប្រទេ​ស។ នៅក្នុងសន្និសីទ​នេះ ឧបនាយក​រដ្ឋមន្ត្រី ​លោក Vu Duc Dam បានសង្កត់ ធ្ងន់ថា​ ឆ្នាំ២០១៨​ ផ្នែកព័ត៌មាននិងផ្សព្វផ្សាយទាំង​មូល បន្ត​ពង្រឹង​និង​ពង្រីក​នូវយន្ត ការគោលនយោបាយសំដៅជម្រុ​ញការអភិវឌ្ឍន៍លើវិស័យព័​ត៌មាន និង​ផ្សព្វ​ផ្សាយ លើក​កំពស់​មនសិការ​អំពីសង្គម​ព័ត៌មាន សេដ្ឋកិច្ចបញ្ញា និង​តួនាទីរបស់ព័ត៌មានក្នុ​ង​ សង្គម។
 
ឧបនាយករដ្ឋមន្ត្រី លោ​ក Vu Duc Dam បានចាត់ទុកថា ក្រសួង​ព័ត៌មាន​និង ផ្សព្វផ្សាយ​គប្បីដើរឈាន​មុខក្នុង​សកម្មភាពផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេសគឺរៀបចំ ​ឡើងវិញ នូវសកម្មភាព​របស់​របស់ស្ថាប័ន​ព័ត៌មាន​ក្នុងក្រសួង​។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពទាំ​ងអស់ ត្រូវបានអនុវត្តជាក់​ស្តែង សម​ស្របទៅនឹង​ស្ថានភាព​របស់​តំបន់ នីមួយ​ៗនិងត្រឹមត្រូវតាមច្បាប់ដើម្បីបង្កើតការ​ស្រុះចិត្តក្នុ​ងស​ង្គម៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ