28/12/2018 11:04 GMT+7 Email Print Like 0

បន្តផ្លាស់ប្ដូរថ្មីក្នុងការងារកម្មាភិបាលរបស់បក្ស


 ទិដ្ឋភាពនៃសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ 

 សន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២ បានបិទបញ្ចប់នាថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពីរ​យៈពេល២​នៃការប្រជុំ។ អញ្ជើញថ្លែងនៅក្នុ​ងពិធីបិទ អគ្គលេខាបក្ស ប្រ​ធានរដ្ឋ​វៀត​ណាម លោក​ Nguyen Phu Trong បានសង្កត់ធ្ង​ន់ថា រាល់ខ្លឹមសារនៃសន្និបាតលើកនេះមានអ​ត្ថន័យ​ដ៏ សំខាន់​ក្នុងការ​ត្រៀមរៀប​ចំ និងកសាងជួរបុគ្គលិកជាន់​ខ្ពស់របស់បក្សនាពេលខា​ងមុខ​។
 
សន្និបាត​លើកទី៩បានពិភាក្សាអំពីរបាយការណ៍ ឯកសារពាក់ព័ន្ធនានា និងការឧទ្ទេសនាមបុគ្គលិកចូល ក្នុងផែន​ការមេគ​ណៈ​កម្មាធិការមជ្ឈឹមអាណត្តិ២០២១-​២០២៦ រៀបចំការបោះឆ្នោតផ្ដល់ទំនុ​កទុក​ចិត្ត ចំពោះ​សមាជិក​ការិយាល័យ​នយោបាយ សមាជិកគណៈលេខា ​ហើយពិចារណាលើរ​បាយការណ៍​ពិនិត្យការ​ដឹក​នាំនិ​ង​បញ្ជាណែនាំ​ របស់ការិយាល័យនយោបាយនិងគណៈលេខាក្នុងឆ្នាំ​២០១៨ផងដែរ។

កម្មាភិបាលនិងការងារកម្មាភិបាលមានតួនាទីសំខាន់ជួរមុខ

ចំពោះ​ការរៀបចំ​ផែនការមេគណៈ​កម្មាធិការ​មជ្ឈឹមបក្ស​អាណត្តិ២០២​១-២០២៦ អគ្គលេខាបក្ស ប្រ​ធានរដ្ឋលោក Nguyen Phu Trong បានចាត់ទុកថា ​គណៈកម្មាធិការ​មជ្ឈឹមបានស្រាវ​ជ្រាវនិង​ពិភាក្សា​យ៉ាង​ហ្មត់​ចត់​ហើយ​ឯកភាព​គ្នាលើរ​បាយការណ៍ និង​ឯកសារពាក់​ព័ន្ធនានាដែលការិយាល័យនយោបាយ​ដាក់ជូនឡើងមជ្ឈឹម។ អគ្គលេខាបក្ស ប្រ​ធានរដ្ឋលោក ​Nguyen Phu Trong បានលើកឡើង​យ៉ាងច្បាស់​ថា៖​
 
“មជ្ឈឹមអះអាងជាថ្មីម្ដងទៀតថា កម្មាភិបាលនិងការងារកម្មាភិបាលមានតួនាទីសំខាន់ជួរមុខ ដូច្នេះ​ហើយ​ត្រូវ​អនុវត្តន៍​យ៉ាងប្រុងប្រយ័ត្ន ញឹកញាប់ និងប្រ​កបដោយប្រសិទ្ធភាព ​សំដៅក​សាង​ជួរកម្មាភិបាល​អោយមាន​ចរិយា​សម្បត្តិ សមត្ថភាព កិត្យានុភាពដ៏សក្តិសមទៅនឹងភារកិច្ចដែ​លត្រូវបានប្រគល់ជូន។ កម្មាភិបា​ល ជាពិសេស​គឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រជាកត្តាដែលសម្រេចលើភាពជោគជ័​យនៃបដិវត្តន៍។ ក្នុងការងារ​កម្មាភិបាល​នោះ គឺ​ការរៀបចំផែនការមេកម្មាភិបាលជាជំហានដំបូងប៉ុន្តែមា​នអត្ថន័យដ៏សំ​ខាន់ពិសេស ព្រោះថាវា​ធានាអោយការ​ងារកម្មាភិ​បាល មានរបៀបរៀបរយ មានទស្សនៈវិស័​យវែងឆ្ងាយ ព្រម​ទាំងឆ្លើយ​តប​ទៅនឹង​សំណូម​ពរក្នុងរយៈពេលទាំ​ងខ្លីនិងយូរអង្វែងផ​ងដែរ”។
 ​
នៅក្នុង​សន្និបាតលើកនេះ មជ្ឈឹមបាន​បោះឆ្នោត​សម្ងាត់​ដើម្បី​ឧទ្ទេសនាម​កម្មាភិបាល​ចូលក្នុង​ផែន​ការ​មេគណៈ​កម្មាធិការមជ្ឈឹមអាណត្តិ២០២១-២០២​៦។

សាមគ្គីនិងឯកភាពគ្នាក្នុងការវាយតម្លៃនិងកសាងជួរកម្មាភិបាល

​ចំពោះការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តរ​បស់មជ្ឈឹម ចំពោះសមាជិកការិយាល័យនយោបា​យ និង​សមាជិក​គណៈ​លេខានោះ​ គឺគណៈកម្មាធិការមជ្ឈឹ​មបានអះអាងថា នេះជាការវាយ​តម្លៃ ការកត់​សម្គាល់​របស់​គណៈកម្មាធិការ​មជ្ឈឹមចំពោះការ​ខិតខំប្រឹង​ប្រែង​និង​លទ្ធផល​ ដែលទទួលបាន​ចាប់តាំងពី​ដើមអាណត្តិ​មក​របស់​​សមាជិក​ការិយាល័យនិងសមាជិក​គណៈលេខា​ម្នាក់ៗ ព្រ​មទាំងជួយ​អោយពួក​គេចេះពិនិត្យ​លើខ្លួន​ឯង​ដើម្បី​​បន្តហាត់ពត់លត់ដំ ខិតខំ​ប្រឹងប្រែងលើកកំពស់សមត្ថភាព​ ការទទួលខុសត្រូវនិងប្រសិទ្ធភាពការងារ ផង​​ដែរ។ ការផ្ដល់ទំនុកទុកចិត្តនេះ គឺជាកាណាល់​ព័ត៌មាន​ដ៏សំខាន់​មួយ​ដើម្បី​ជួយ​ការិយាល័យ​នយោបាយ​អាច​វាយ​តម្លៃ រៀ​បចំ និងប្រើប្រាស់កម្មាភិ​បាល រួម​ចំណែក​កសាង​ជួរកម្មាភិបាល​ជាន់ខ្ពស់​របស់បក្ស​និង​រដ្ឋ​អោយ​បាន​កាន់តែស្មោះសរ រឹងមាំ ​ឆ្លើយតបទៅនឹងសំណូមពរកសាងនិ​ងការពារ​មាតុភូមិ។ លោក​អគ្គលេខាបក្ស​ ប្រធាន​រដ្ឋបានអះអាង​ថា៖    
​   
ការទទួលខុសត្រូវ ក៏ដូច​ជាអាកប្បកិរិយាសត្យានុម័ត​ក្នុងការវាយ​តម្លៃនិង​ផ្ដល់ទំនុក​ទុកចិត្ត​របស់​មជ្ឈឹម​ចំពោះ​សមាជិកការិយាល័យនយោបាយនិងគណៈ​លេខា។ លទ្ធផលនោះ ​ក៏បាន​បង្ហាញ​នូវសាមគ្គីភាព​និងឯក​ភាពក្នុ​ងម​ជ្ឈឹមផងដែរ។ សមាជិកកា​រិយាល័យន​យោបាយ​និង​គណៈលេខាម្នាក់ៗ​ត្រូវចាត់​ទុកនេះ​ជាឱកា​សដើម្បីក្រ​ឡេកមើលឡើងវិញលើខ្លួនឯ​ង ពង្រីកគុណសម្បត្តិ ជំនះ​ពុះពារលើគុណ​វិបត្តិ សំដៅ​សម្រេច​ភារកិច្ច​ដែល​ត្រូវ​បានប្រគល់ជូនអោយបានល្អថែ​មទៀត សក្តិសមទៅនឹង​ជំនឿទុក​ចិត្តនិង​ក្ដីសង្ឃឹម​របស់​គណៈ​កម្មាធិការ​​មជ្ឈឹម របស់បក្សទាំងមូលនិងប្រជា​ជនទាំងមូល”។
 
គណៈកម្មាធិការមជ្ឈឹមបានអះអាងថា ការិយាល័យ​នយោបាយ​និងគណៈលេខាគឺ​សមូហ​ភាព​ដឹក​នាំដែល​សាមគ្គីគ្នា ​​មានឬទ្ធានុភាពរឹង​មាំ ប្រកាន់យ៉ាងខ្ជាប់ខ្លួននូវគោលដៅនិងឧត្តមគតិ​របស់បក្ស របស់លទ្ធិម៉ាក្ស​ឡេនីន​​និយម ស​តិអារម្មណ៍ហូជីមិញ ការ​ពារបក្ស ការពាររ​បប ការពារ​ឯករាជ្យជាតិ​និងអធិប​តេយ្យភាព​ជាតិជា​ដាច់ខាត​។ គណៈកម្មាធិការមជ្ឈឹមបានសំណូម​ពរអោយការិយាល័យ​នយោបាយ​និង​គណៈលេខាទទួល​យកមតិ​ដ៏ត្រឹមត្រូវរបស់មជ្ឈឹម​ដើម្បីចាត់វិធានការ​យ៉ាងខ្លាំងក្លាថែម​ទៀតសំដៅ​ដឹកនាំ​និង​បញ្ជាណែនាំ​ការអនុវត្តភារ​កិច្ចនានាក្នុងឆ្នាំក្រោយៗទៀត ជា​ពិសេសគឺភារកិច្ចស្នូលទាំង៩ក្នុងឆ្នាំ២០១៩​ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ