28/05/2015 10:35 GMT+7 Email Print Like 0

បន្តជំរុញចលនាអាជីវករវ័យក្មេងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា


សិក្ខាសាលានេះបានប្រមូលផ្ដុំក្នុងការបង្កើតប្រភពទុននិងនាំចេញគោលនយោបាយជួយឧបត្ថម្ភ​អង្គភាព​អាជីវកម្មជាសមាជិក

នារសៀល​ថ្ងៃទី២៦ខែឧសភាឆ្នាំ​២០១៥ នៅ​ទីក្រុង Can Tho ភាគ​ខាង​ត្បូង​វៀត​ណាម មជ្ឈម​សមាគម​អាជីវក​រវ័យ​ក្មេង​វៀត​ណាម បានរៀប​ចំសិក្ខាសា​លាដោយ​ប្រធាន​បទ “វិធាន​ការ​បង្កើត​ប្រភព​ទុន​សំរាប់​អង្គភាព​អាជីវ​កម្ម​ និង​អភិវឌ្ឍន៍​ចលនា​អាជីវករវ័យ​ក្មេង ​នៅតំបន់​ភាគ​ខាង​ត្បូង”។ នៅសិក្ខាសាលា​នេះបាន​ប្រមូលផ្ដុំ​ក្នុង​បណ្ដា​បញ្ហា​ជាសារ​វ័ន្ត ​នៃខឿន​សេដ្ឋកិច្ច​វៀតណាម ដំណោះ​ស្រាយ​នានា​​ដើម្បី​​បង្កើត​ប្រភព​ទុន និង​នាំ​ចេញ​គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្មជា​សមា​ជិក។ ព្រមទាំង​បណ្ដាតំណាង​ក៏បាន​ផ្លាស់​ប្ដូរបទ​ពិសោធន៍ ព័ត៌មាន​សេដ្ឋ​កិច្ច​ សង្គម​ដើម្បី​កំណត់​ទិសដៅធ្វើ​សកម្មភាព ជំរុញ​ចលនាអាជីវ​ករវ័យ​ក្មេង​អភិវឌ្ឍន៍​ នាពេលខាងមុខ។ លោក Dang Xuan Huy ប្រធាន​សមាគម​អាជីវករ​វ័យក្មេង​ខេត្ត​ Dong Thap បាន​ឲ្យដឹង​ថា៖ “នៅតំបន់​វាល​ទំនាប​ទន្លេ Cuu Long ក្រុម​ហ៊ុន​វ័យក្មេ​ងនានា បានចាប់​ផ្ដើម​យល់​ច្បាស់​អំពី​សារ​សំខាន់​នៃការ​អភិវឌ្ឍន៍​និង​ធ្វើ​សមាហរ​ណកម្ម​។ បណ្ដា​សមាគម​អាជីវករវ័យ ក្មេង​នៅតំប​ន់ Nam Bo ខាង​លិច បាន​មានកម្ម​វិធី​ធ្វើសកម្ម​ភាព​បង្កើត​ឡើង​ក្រុម​នានា​ដើម្បី ផ្សាភ្ជាប់​ជាមួយគ្នា​ទៅវិញ​ទៅ​មក បង្កើត​ឱកាស​សហ​ប្រតិបតិ្តការ​ជាមួយគ្នាព​ន្លឿន​ពាណិជ្ជ​កម្ម​ក៏​ ដូចជា​លើក​សំណើរ​គោលន​យោបាយ​ដ៏ពិសេស​ដោយឡែក ដើម្បីអភិវឌ្ឍន៍​នៅតំបន់​របស់ខ្លួន”៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ