22/09/2015 09:39 GMT+7 Email Print Like 0

បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ


បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី២១ខែ​កញ្ញាឆ្នាំ​២០១៥​ នៅ​ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម)​បាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​ទូទាំង​ប្រទេស នៃផ្នែកជំនួយ​ការ​ថ្នាក់គណៈកម្មាធិការបក្ស​ថ្នាក់​ខេត្ត ស្ដីអំពី​ការ​បន្ត​ជំរុញ​ខ្លាំង​ការ​រៀន​សូត្រ​និង​ធ្វើតាម​គំរូសិល​ធម៌ លោកប្រ​ធានហូជីមិញ។ ថ្លែងមតិនៅទី​នេះ លោក Vo Van Phuong អនុប្រ​ធាន​គណៈកម្មា​ធិការ​ឃោសនា អប់រំ មជ្ឈឹម បានអោយដឹងថា៖

“​ក្នុងសន្និសីទ​លើកនេះ យើងត្រូវវាយតំលៃ អំពីសកម្មភាព​ក្នុងរយៈពេល៤​ឆ្នាំកន្លង​ទៅ ដើម្បី​រក​ឃើញ​នូវ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ហើយពី​នោះដាក់​ចេញ​ដំណោះ​ស្រាយ​អោយបាន​ល្អជាង។ ប្រការ​សំខាន់​បំផុត​ក្នុង​ដំណាក់​កាល​ នាបច្ចុប្បន្ន​នោះគឺ​ត្រូវតភ្ជាប់​ជាមួយ​ការ​អនុវត្ត​សេចក្ដីសម្រេច​ចិត្ត មហា​សន្និបាត​មជ្ឈឹម លើក​ទី៤ នីតិកាល​ទី​១១ អំពីបញ្ហាចាំ​បាច់​មួយ​ចំនួន ក្នុង​ការកសាង​បក្សនាបច្ចុប្បន្ន និង​ការត្រៀម​រៀប​ចំ​អោយ​មហា​សន្និ​បាត​បក្ស នា​ពេលខាង​មុខ​នេះ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ