19/09/2016 09:51 GMT+7 Email Print Like 0

បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី


ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni

បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាម​ឡើងកំពស់ថ្មី។ នេះជាកា​រអះ​អាង​របស់ប្រធាន​សភាជាន់​ទាប​អ៊ីតាលី Marina Sereni ក្នុងពិធី​អំណរសាទរ​ខួបលើក​ទី​៧១ នៃទិវាបុណ្យ​ជាតិ​វៀត​ណាម​ថ្ងៃទី​២ ខែ​កញ្ញា ​ដោយ​​ស្ថាន​ទូត​វៀត​ណាម​ប្រចាំនៅ​អ៊ីតា​លីរៀបចំ​ឡើងនាថ្ងៃទី១៦ ខែកញ្ញា។ លោក​ស្រី Marina Sereni បានសង្កត់​ធ្ងន់ថា កិច្ច​សហ​ប្រតិបត្តិការ រវាងប្រទេស​ទាំងពីរកំពុង​មាន​ការអភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ លើគ្រប់​វិស័យ។ ហើយ​ក្នុងរយៈ​ពេល៣ឆ្នាំ​កន្លង​ទៅ តម្លៃសហប្រតិ​បត្តិការ​ពាណិជ្ជកម្ម រវាងវៀត​ណាម​ជាមួយអ៊ីតាលី​បានកើន​ឡើង​ទ្វេដង ជួយ​វៀត​ណាម​ក្លាយ​ទៅជា​ដៃគូពាណិជ្ជកម្ម​​ធំបំផុត របស់អ៊ីតាលីក្នុងចំណោម​បណ្តាប្រទេសអាស៊ាន។

​ក្នុងឱកាស​នេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh​ Thien បាន​ជូន​ដំណឹង​អំពីដំណើរ​ទស្សន​កិច្ចថ្នាក់​រដ្ឋ របស់ប្រធានរដ្ឋវៀតណាម​ទៅ​អ៊ីតាលី និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធ​សភា​អ៊ីតាលី​មក​វៀតណាម នឹងជា​ព្រឹត្តិការណ៍សំខាន់ៗ​ដែលប្រព្រឹត្តទៅ​ ពីឥឡូវដល់ដំណាចឆ្នាំ២០១៦​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ