12/06/2018 09:46 GMT+7 Email Print Like 0

បន្តខិតខំប្រឹងប្រែងជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែល្អប្រសើរ

ក្នុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានមានជួបពិភាក្សា​ជាមួយដៃគូអាមេរិក ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងនោះមានជំនួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មអាមេរិក (USCC) ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន - អាមេរិក (USABC) និងជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក  Patrick Leahy។

  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

នៅជំនួបទាំងនេះ លោក Pham Quang Vinh បានចែករំលែកនិងវាយតម្លៃចំពោះសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ក៏ដូចជាភាពជោគជ័យនៃបណ្តាដំណើរ​ទស្សនកិច្ចជាន់ខ្ពស់ជាបន្តបន្ទាប់នៃប្រទេសទាំងពីរក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ។ លោក Pham Quang Vinh ក៏បានថ្លែងអំណរគុណចំពោះលោក Patrick Leahy និងមិត្តភក្តិអាមេរិកដែលបានរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាមនិងអាមេរិកឲ្យកាន់តែអភិវឌ្ឍន៍ដ៏ខ្លាំងក្លា​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ