16/01/2018 10:56 GMT+7 Email Print Like 0

បន្តកសាងនិងពង្រឹងខឿនសន្តិសុខការពារជាតិដោយប្រជាជនទាំងមូល


 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស​លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះរាល់ស្នា​ដៃ របស់​ក្រសួងន​គរបាលក៏​ដូចជាកម្លាំងនគរ បាលប្រជាជន​ក្នុងឆ្នាំកន្លង​ទៅ ដែល​បាន​រួមវិភាគ​ទានដ៏ធំ​ធេង​ទៅក្នុង​សមិទ្ធផល​ រួមរបស់ប្រទេស​ជាតិ។

នាថ្ងៃទី១​៥ ខែមករា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ អគ្គលេខាប​ក្សកុម្មុយនីស្តវៀត ណាមលោ​ក N​guyen Phu Trong បានអញ្ជើញ​ជាអធិបតីកិច្ចប្រជុំផ្នែ​កន​គរបាល ទូទាំងប្រទេស សំដៅបូ​កសរុបការ​ងារ​ក្នុងឆ្នាំ២០១៧និង​អនុវត្តន៍​ភារកិច្ច​ក្នុង​ឆ្នាំ ​២០១៨។ ថ្លែងមតិនៅទីនេះ អគ្គលេ​ខាបក្ស​លោក Nguyen Phu Trong បានវាយ​តំលៃខ្ពស់​ចំពោះរាល់ស្នា​ដៃ របស់ក្រសួងនគរបាលក៏ដូច​ជាកម្លាំងនគរ បាលប្រជាជនក្នុ​ងឆ្នាំ​កន្លងទៅ ​ដែលបាន​រួមវិភាគ​ទាន​ដ៏ធំធេង​ទៅក្នុងសមិទ្ធផល​ រួមរបស់ប្រទេសជាតិ​។ លោកអគ្គលេខាបក្សសង្កត់ធ្ងន់​ថា៖ ឆ្នាំ២​០១៨ជាឆ្នាំគន្លឹះ ដែលមានអ​ត្ថន័យសំរេច​កំណត់​ចំពោះជ័យ​ជំនះនៃការ​អនុវត្តសេចក្ដី​សំរេចចិត្តនៃ​មហាសន្និបាត​លើកទី១២​របស់បក្ស។ កងកម្លាំងនគរបាល ត្រូវ​តស៊ូបង្ការ ប្រឆាំងដោយម្ចាស់​ការ រាំងស្កាត់​ទាន់ពេល​វេលា និង​ប្រកបដោយប្រសិទ្ធភាពចំពោះបណ្ដា ​ឧបាយកល និងអំពើបំផ្លិ​ចបំផ្លាញរបស់​កម្លាំងអមិត្ត ព្រមទាំ​ង​ម្ចាស់ការផ្សព្វផ្សាយ ឃោសនា ប្រ​យុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គងរបស់ក​ម្លាំង​អមិត្ត ជាពិសេស​លើ​បណ្ដាញ​ អ៊ីនធឺណែត។ អគ្គលេខាបក្សលោ​ក Nguyen Phu Tro​ng អញ្ជើញ​មាន ប្រសាសន៍ថា៖  

​“កម្លាំង​នគរបាលត្រូវជាក​ម្លាំងស្នូល សហការជាមួយគ្រប់​ក្រសួង ស្ថាប័ន តំបន់និងសមូ​ហភាព ដើម្បី​ការពារ​សន្តិសុខ​ជាតិ សុ​វត្ថិភាពសង្គម ការពារជីវភា​ព រស់នៅរបស់ប្រជាជន ​រួមចំណែកសកម្មការ​ពារឯក​រាជ្យ អធិបតេយ្យ​ភាព​ដែន​ដី រក្សា​រឹងមាំស្ថិរភាពនយោបាយ បរិយាកាស​សន្តិភាព​ សន្តិសុខ​ សុវត្ថិភាព​ដើម្បី ប្រទេស​ជាតិ​អភិវឌ្ឍន៍​លឿន និង​ប្រកបដោយ​ចី​រភាព”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ