10/05/2016 09:23 GMT+7 Email Print Like 0

បនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen


ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី ១៤ ចំនួន៣រូបទៀត នៅមណ្ឌលបោះឆ្នោត Thai Nguyen  បានទៅជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Song Cong (ខេត្ត​Thai Nguyen)។ ថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ៗរបស់ប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្នដូចជាកសាងនិងកែប្រែយន្តការសំដៅធ្វើសមាហរណកម្មឲ្យស៊ីជម្រៅនិង ដើម្បីប្រជាជនទាំងមូលអាចចូលរួមក្នុងការអភិវឌ្ឍន៍មាតុប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា  នឹងបន្តការយកចិត្តទុកដាក់​និងបង្កលក្ខណៈងាយស្រួលសម្រាប់ជួយខេត្ត ទីក្រុងនានាក្នុងនោះមានខេត្ត​ Thai Nguyen ឲ្យបង្កើនការផ្សព្វផ្សាយនូវសក្តានុភាព ប្រៀបខ្លាំង និងទាក់ទាញការវិនិយោគពីបរទេស។ លោក Pham Binh Minh ក៏បានផ្លាស់ប្តូរនិងដោះស្រាយចំពោះចម្ងល់និងសំណើរមួយចំនួនរបស់អ្នកបោះឆ្នោតផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ