02/01/2016 12:20 GMT+7 Email Print Like 0

បទហាមឃាត់របស់រុស្ស៊ីចំពោះទួរគីចូលជាធរមាន


បទហាមឃាត់របស់រុស្ស៊ីចំពោះទួរគីចូលជាធរមាន (Image: VNA)

គិតតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦ ទួរគីមិនអាចនាំចេញផលិតផលបន្លែផ្លែឈើរសាច់និងផ្កាគ្រប់ប្រភេទទៅកាន់ទីផ្សាររុស្ស៊ីទេ។ បទហាមឃាត់ពោលខាងលើចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ដែលស្ថិតក្នុងបណ្ដាបទដាក់ទណ្ឌកម្មទៅលើទួរគីរបស់រុស្ស៊ី ក្រោយពីការដែលទួរគីបាញ់ទម្លាក់យន្តហោះចំបាំងរបស់រុស្ស៊ីនៅស៊ីរី។ ជំនួសឲ្យទំនិញរបស់ទួរគីនឹងជាមុខទំនិញមកពីអាហ្ស៊ីបវិញ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦ រុស្ស៊ីនឹងបញ្ឈប់ការលើកលែងទិដ្ឋាការ ចំពោះប្រជាពលរដ្ឋទួរគីផងដែរ។ ប៉ុន្តែ​បែបបទនេះមិនអនុវត្ត​​ទៅលើប្រជាពលរដ្ឋទួរគីដែលមានលិខិតអនុញ្ញត្តិរស់នៅ​បណ្តោះអាសន្ននៅរុស្ស៊ីក៏ដូចជាប្រជាពលរដ្ឋទួរគីកំពុងធ្វើការនៅស្ថាប័នការទូតប្រចាំ នៅរុស្ស៊ីទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ