បណ្តាអត្ថបទបានផ្សាយ
រូបចម្លាក់ពីឈើនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)

រូបចម្លាក់ពីឈើនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)

30/10/2020 00:01 GMT+7

តំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ដែលជាតំបន់មួយ​សំបូរ​ទៅដោយ​ទំនៀមទម្លាប់ប្រជាប្រិយ។ ទន្ទឹមនឹងនេះ​តំបន់នេះមាន​វប្បធម៌​គងឃ្មោះ​​តីង្វៀន (Tay Nguyen) ​វីរៈកថា​មួយនិង​មាន​ពិធីបុណ្យ​ប្រពៃណី​រាប់ពាន់ប្លែកៗ។ថែមទាំងរូបចម្លាក់ពីឈើ​នៅតែ​មានវត្តមាន​ក្នុងជីវិតរបស់ប្រជាជន​រាប់ពាន់ជំនាន់ ក្នុងតំបន់​នេះ។ មកដល់​តំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)​ អ្នកស្រាវជ្រាវ​វប្បធម៌​ប្រជាប្រិយជាតែងតែ​ចង់​ស្វែងយល់​នូវ​រូបចម្លាក់ពីឈើ ពីព្រោះ រូបចម្លាក់ពីឈើទាំងនេះបង្កប់វប្បធម៌​គងឃ្មោះ វិរៈកថានិង​ដំណើរការរីកចម្រើ ក៏ដូចជាជីវិតខាងវិញ្ញាណនៃប្រជាជនរស់នៅ​លើ​តំបន់ដីក្រហមនេះប្រកបដោយ​ប្លែកនិងសំបូរ​បែប ។
អានព័ត៌មានលំអិត...
មកកាន់តំបន់ផ្ទុះឡើងជំងឺ COVID-19 ដើម្បីទទួលប្រជាជនវៀតណាម

មកកាន់តំបន់ផ្ទុះឡើងជំងឺ COVID-19 ដើម្បីទទួលប្រជាជនវៀតណាម

21/09/2020 14:54 GMT+7

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 រីករាល ដាលពាសពេញពិភពលោកដោយអនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្រ្តី ស្ថាប័នសមត្ថកិច្ចបានរៀបចំផែនការ ដើម្បីដឹកជញ្ជូនពលរដ្ឋ វៀតណាមរស់នៅ និងធ្វើការនៅបរទេសដែលមានគោលបំណង ត្រឡប់ទៅស្រុកកំណើតវិញ។ រហូតមកដល់​ពេលនេះប្រទេស​វៀតណាម​បានរៀបចំជើងហោះហើរជាង ១០០ ជើង ដើម្បីដឹកជញ្ជូនពលរដ្ឋជាង ២៧.០០០ នាក់មកពីជាង ៥០ ប្រទេសនិងដែនដីដែលត្រឡប់ទៅប្រទេសខ្លួនវិញ ប្រកបដោយសុវត្ថិភាព។ នៅខាងខ្នងក្រោយ​នៃដំណើរវិលត្រឡប់​ដ៏រំជួល​ចិត្តនីមួយៗគឺស្មារតីការពារពលរដ្ឋវៀតណាមគ្រប់រូប​ក្នុងគ្រាទុក្ខវេទនាពាក្យពីរគឺ“ ជនរួមជាតិ” ស្រឡាញ់គ្នាទៅវិញទៅមក។
អានព័ត៌មានលំអិត...
កោះកូនដាវ (Con Dao) ពី ឋាននរកនៅលើផែនដី ទៅ ឋានសួគ៌ទេសចរណ៍

កោះកូនដាវ (Con Dao) ពី "ឋាននរកនៅលើផែនដី" ទៅ "ឋានសួគ៌ទេសចរណ៍"

17/08/2020 09:01 GMT+7

ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះចំនួនពីរគឺ Lonely Planet (អូ​ស្ត្រាលី​)​​Travel and Leisure (អាមេរិក) ត្រូវ​បាន​ជ្រើសរើកកោះ​កូនដាវ ​​(Con Dao) (ខេត្ត​បា​រៀ - វុងតាវ) (Ba Ria- Vung Tau) ថា​ជាកោះ«អាថ៌កំបាំងបំផុតនិង​ទាក់ទាញចំណាប់អារម្មណ៍បំ​ផុ​ត​»នៅលើភពផែនដី។ អ្នកនិពន្ធនៃ​ទស្សនាវដ្តី​ទាំង​ពីរ​នេះបា​នរ​ក​​ឃើ​ញថា​កោះកូនដាវ (Con Dao) មានដំណើរនៃចលនានិងការផ្លាស់ប្តូរ​យ៉ាងខ្លាំងក្លា​ក្រោយ​រយៈពេល​តែ ៥០ ឆ្នាំពី“ឋានរកនៅលើផែនដី” មុនឆ្នាំ ១៩៧៥ ទៅជា “ឋានសួគ៌” នៃ​ការ​អភិរក្ស​អេកូឡូស៊ីសមុទ្រនិ​ង​ជា​ក​ន្លែ​ងដែ​ល​មាន​សចរណ៍សមុទ្រច្រើនប្រភេទនាពេលបច្ចុប្បន្ននេះ។
អានព័ត៌មានលំអិត...
សោភណ្ឌភាពនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាម

សោភណ្ឌភាពនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាម

20/07/2020 14:01 GMT+7

រូបចម្លាក់ គំនូររចនា រូបសំណាក់អប្សរា ... ជាគ្រឿងកុលាលភាជន៍ ដែលតុបតែង​លំអក្នុង​ប្រាសាទ​បុរាណរបស់ប្រជាជនចាមនៅតំបន់​ភាគកណ្តាលខាងត្បូង​នៅតែមាន​អាយុកាលជាង ១.០០០ ឆ្នាំ។ របាំបុរាណដូចជារបាំជាមួយ​ពាងទឹករបាំទឹក ... ក៏​រាំជាមួយ​គ្រឿង​កុលាលភាជន៍​ ដើម្បី​បង្ហាញ​លក្ខណៈវប្បធម៌ប្លែកៗរបស់ជនជាតិចាម​ដែលកំពុងទាក់ទាញភ្ញៀវទេសចរមកពីជិតនិងឆ្ងាយ។ អាចនិយាយបានថា​ គ្រឿង​កុលាលភាជន៍​មិនត្រឹមតែ​ជាឧបករណ៍ដែល​ប្រើប្រាស់ក្នុង​ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាឧបករណ៍មួយសម្រាប់ប្រជាជនចាមទាក់ទងជាមួយពិភពវិញ្ញាណផងដែរ។ ពីព័ត៌មានខាងលើបានទាក់ទាញពួកយើងទៅកាន់ភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) នៅខេត្ត​និញធួន  (Ninh Thuan) ដើម្បីស្វែងយល់នូវសោភណ្ឌភាពនៃកុលាលភាជន៍របស់ជនជាតិចាម។
អានព័ត៌មានលំអិត...
ទីក្រុងដាឡាត (Da Lat) - មជ្ឈមណ្ឌលនៃការនាំចេញផ្កាស្រស់

ទីក្រុងដាឡាត (Da Lat) - មជ្ឈមណ្ឌលនៃការនាំចេញផ្កាស្រស់

26/06/2020 20:52 GMT+7

នៅពេលដែលលោកវេជ្ជបណ្ឌិត Alexandre Yersin  បានរកឃើញ​និងមកដល់​ទីក្រុងដាឡាត (Da Lat) គឺគ្រាន់តែជា​តំបន់​ភ្នំ​ដែល​មិនសូវមាន​មនុស្សរស់នៅតែប៉ុណ្ណោះ​ ប៉ុន្តែឥឡូវនេះ ទីក្រុងនេះ​បានក្លាយជាឋានសួគ៌​សម្រាប់ការលំហែកាយ ទីក្រុងពោរពេញទៅដោយ​ផ្ការាប់ពាន់ប្រភេទ​ក្នុងអ័ព្ទ។ ទីក្រុងដាឡាត (Da Lat) កំពុងអភិវឌ្ឍ​ក្លាយជាមជ្ឈមណ្ឌល​នៃការនាំចេញផ្កាស្រស់របស់តំបន់អាស៊ីអាគ្នេយ៍ ដោយ​គេរំពឹងថា​ចំណូលពីការនាំចេញត្រូវតែលើសពីតួលេខបច្ចុប្បន្នជិត ៥០ លាន​ដុល្លារ​អាមេរិកក្នុងមួយឆ្នាំ ដើម្បីសមស្របទៅនឹង​សក្តានុពល​ផលិតកម្មផ្កា​របស់ទីក្រុងនេះ រហូតដល់ជាង ៣,១ ពាន់លានទងផ្កា / ឆ្នាំ។
អានព័ត៌មានលំអិត...
ការប្រយុទ្ធប្រឆាំងនឹង COVID - 19 របស់វៀតណាម

ការប្រយុទ្ធប្រឆាំងនឹង COVID - 19 របស់វៀតណាម

07/05/2020 15:43 GMT+7

ក្នុងរយៈពេលជាង ១០០ ថ្ងៃ​កន្លងទៅ ចាប់តាំងពីមានករណីដំបូង​បង្អស់​ដែលផ្ទុកជំងឺ COVID - 19  នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២០ ​ប្រព័ន្ធ​នយោបាយនិងប្រជាជនវៀតណាមទាំងមូល​បានឯកភាព​គ្នាឈាន​​ចូល​​​​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​នេះ​។ គិតត្រឹម​​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២០ ​ វៀត​ណាមបានគ្រប់គ្រង​បាន​នូវ​ការ​រីករាល​ដាលនៃជំងឺ Covid-19 ប្រកបដោយសារវ័ន្តហើយ ថែមទាំងទទួលបានការវាយតំលៃខ្ពស់​ពីស​ហគម​ន៍អន្តរជាតិផងដែរ។
អានព័ត៌មានលំអិត...
ក្រុងហូជីមិញ (Ho Chi Minh) ៖ ទីក្រុងទំដ៏នើបនិងឆ្លាត

ក្រុងហូជីមិញ (Ho Chi Minh) ៖ ទីក្រុងទំដ៏នើបនិងឆ្លាត

22/04/2020 04:44 GMT+7

បន្ទាប់ពីរយៈពេល ៤៥ ឆ្នាំនៃការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ទីក្រុងហូជីមិញ (Ho Chi Minh) ពីទីក្រុងមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម បានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសនិងតំបន់អាស៊ាន។ ទន្ទឹមនឹងការផ្ទុះចំនួនប្រជាជនប្រមាណ ១៣ លាននាក់ ការអភិវឌ្ឍនិងក្លាយជាទីក្រុងឆ្លាតនិងទំនើប ដើម្បីបម្រើសេចក្តីត្រូវការដ៏ល្អបំផុតរបស់ប្រជាជនគឺជាគោលដៅដែលទីក្រុងប្តេជ្ញាអនុវត្ត។
អានព័ត៌មានលំអិត...
ការបង្កើតនិងអភិវឌ្ឍនៃផលិតកម្មសូត្រ នៅប្រទេសវៀតណាម

ការបង្កើតនិងអភិវឌ្ឍនៃផលិតកម្មសូត្រ នៅប្រទេសវៀតណាម

27/03/2020 09:57 GMT+7

ទោះបីមិនមែនជា“ ចក្រភព” នៅលើផ្លូវសូត្រដ៏អស្ចារ្យរបស់មនុស្សជាតិក៏ដោយ។ ប៉ុន្តែសូត្ររបស់វៀតណាមត្រូវបានពិភពលោកវាយតម្លៃខ្ពស់ចំពោះគុណសម្បត្ដិប្លែកៗនិងពិសេស។ ដូច្នេះមិនគួរឱ្យភ្ញាក់ផ្អើលទេដែលលោក Fei Jianmingអគ្គលេខាធិការនៃសមាគមសូត្រពិភពលោកបានសន្និដ្ឋានថា៖“ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ការផលិតសូត្ររបស់វៀតណាមមានមូលដ្ឋានគ្រឹះល្អបំផុត រួមមាន៖ ភូមិ​ត្បាញសូត្រដែលមានអាយុរាប់ពាន់ឆ្នាំ។ ប្រទេសវៀតណាមនាំចេញសសៃសូត្រច្រើនជាងជប៉ុននិងចិនហើយក៏នាំចេញសូត្រឆៅច្រើនជាងកម្ពុជានិងថៃដែរ ... ” ។
អានព័ត៌មានលំអិត...