03/09/2015 19:00 GMT+7 Email Print Like 0

បទពិសោធន៍លើវិថីក្រុងហាណូយជាមួយស៊ីក្លូ

ហាណូយសព្វថ្ងៃ​មានគ្រប់​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនើប​បំផុត​នៅលើពិភពលោក ប៉ុន្តែ​សម្លេង​មិង​ម៉ង​របស់​ស៊ីក្លូ នៅរាល់​ពេល​ដែល​ធ្វើដំណើរ​កំសាន្ត​ជុំវិញ​វិថី​ក្រុង​សង្កាត់​ចំនួន​៣៦ នៅ​តែ​ជា​សម្លេង​រស់រវើក​​និង​ជិត​ដិត​​របស់​អ្នក​ក្រុង​ប៉ុណ្ណោះទេ នៅ​ទាំង​ផ្តល់​ជូន​ភ្ញៀវ​ទេសចរណ៍​នរ​ណា​ម្នាក់ ដែល​បាន​បោះជំហាន​មក​រដ្ឋធានី​ ដែលមាន​អាយុពាន់​ឆ្នាំនេះ។

ដើម្បី​ស្វែង​យល់អំពីដំណើរ​នៃការដុន​ដាប​និងរីក​ចម្រើន របស់ស៊ីក្លូជា​មួយ​រដ្ឋធានី​ហាណូយ យើងខ្ញុំ​បាន​ស្វែង​រក​ដល់​អ្នក​ដែល​មាន​ប្រសិទ្ធនាម​ថា “ស្តេច​ស៊ីក្លូ​ក្រុង” គឺ​លោក​តាឌូអាញធឺ​ជាម្ចាស់​សញ្ញាពាណិជ្ជកម្ម​ស៊ីក្លូ ហើយ​ក៏ជាពាណិជ្ជ​សញ្ញា​ស៊ីក្លូ​ បង្កើតមុនគេបំផុត​នៅហាណូយ។

បក​ស្រាយនាមថា San – Souci លោក​តាធឺឲ្យ​ដឹង​ថា៖ “នេះ​គឺជា​ពាក្យភាសា​បារាំង មាន​ន័យ​ថា​មិន​ព្រួយ​បារម្មណ៍ ធ្វើដំណើរ​ដោយ​សេរី។ នេះ​ក៏ជា​ប្រការ​មួយ​ដែល​ខ្ញុំចង់​ផ្តាំ​ផ្ញើ ពេល​ដែល​បង្កើត​បាន​ក្រុម​ហ៊ុន​ស៊ីក្លូ​ដំបូង​បង្អស់​នៅ​ហាណូយ ជាមួយ​គោលបំណង​ទាំង​អ្នក​បើកបរ និង​អ្នក​អង្គុយ​នៅលើស៊ីក្លូ​របស់​ខ្ញុំ សុទ្ធ​តែ​រស់​នៅ​ដោយ​សុទិដ្ឋិនិយម ស្រ​ឡាញ់​ជីវិត និងភាព​ឥតកង្វល់”។ សព្វ​ថ្ងៃ Sans – Souci ជា​ក្រុម​ហ៊ុន​ស៊ីក្លូ​ធំបំ​ផុត​នៅហា​ណូយ ដោយមាន​ស៊ីក្លូចំនួន​១៦០គ្រឿង កំពុងសកម្មភាព​យ៉ាងជំនាញ។

វិលមក​សម័យដើម ស៊ីក្លូបាន​បង្កើត​តាំងពី​ឆ្នាំ១៩៣៩ ជា​មធ្យោបាយ​ទៅមក​ពេញ​និយម​របស់​អ្នក​ក្រុង​កាល​ពី​សម័យ​ដើម។ ក្នុង​បណ្តាឆ្នាំ​នៅដើម​សតវត្សរ៍ទី២០ មានតែ​វណ្ណៈក្សត្រ អ្នក​មាន​ស្តុកស្តម្ភ ទើប​មាន​គ្រប់​លក្ខណៈ ប្រើ​ប្រាស់​ស៊ីក្លូ សម្រាប់​ធ្វើយាន​ជំនិះ។ ចាប់​ផ្តើម​ពីរ​ទេះ​មាន​អ្នក​អូស បាន​បុគ្គលិក​ជន​ជាតិ​បារាំង​និង​មន្រ្តី​នៅ​ក្នុង​ភូមិ​ស្រុក ធ្វើការ​ក្នុង​រដ្ឋាភិបាល​ក្រោម​ចំណុះ​អាណានិគម​កាល​ពីមុន ប្រើ​ប្រាស់​សម្រាប់​ធ្វើជា​យាន​ជំនិះ សន្សឹម​ៗកង​បាន​ដាក់​ជាប់​ពី​ក្រោយ ដើម្បី​ក្លាយ​ជា​ស៊ីក្លូ។


ស៊ីក្លូ ពីមធ្យោបាយពេញនិយមរបស់អ្នកក្រុងហាណូយ បណ្តែត​តាម​ពេល​វេលា​បាន​ក្លាយ​ជា​មធ្យោបាយយានជំនិះជំនាញបម្រើតែក្នុងវិស័យទេសចរណ៍។

ភ្ញៀវទេសចរណ៍បរទេស បទពិសោធន៍គួរចំណាប់អារម្មណ៍ ពេល​ដែល​ទៅ​ទស្សនា​តំបន់​ក្រុងបូរាណហាណូយដោយជិះស៊ីក្លូ។

លើស៊ីក្លូ ភ្ញៀវទេសចរណ៍អាចគយគន់មើលនិងថតរូបនូវទេសភាពដ៏ស្រស់ស្អាតអំពីក្រុងហាណូយ។

ស៊ីក្លូនាំភ្ញៀវទេសចរណ៍ចុះឡើងស្វែងរកបណ្តាលដងវិថីតូចៗនៅក្រុងហាណូយ

ភ្ញៀវទេសចរណ៍រំភើបរីករាយសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូនក្នុងដំណើរទេសចរណ៍របស់ខ្លួន។

បណ្តាស៊ីក្លូនាំភ្ញៀវទេសចរណ៍ទៅទស្សនានូវដងវិថីម្ហូបអាហារ។ល។

និងម្តុំបឹងហ្វានកិម។ល។

មកដល់វិថីហាងក្វាត ជាទីកន្លែងដ៏ល្បីឈ្មោះដោយប្រកបមុខរបរឆ្លាក់ត្រា។

បណ្តាស៊ីក្លូនាំភ្ញៀវទេសចរណ៍ទៅទស្សនារបាំអាយងទឹកនៅរោងសម្តែងអាយងទឹកថាំងឡុង។


ស៊ីក្លូមួយគ្រឿងអាចនាំបានក្រុមគ្រួសារតូចមួយទៅទស្សនា វិថី សង្កាត់។

តាមលោក​តាធឺ នៅឆ្នាំ​១៩៩០ ពេលភ្ញៀទេសចរណ៍​បរទេស​មក​វៀតណាម មួយថ្ងៃកាន់​តែ​ច្រើន​ឡើង ស៊ីក្លូ​ជាយាន​ជំនិះ​ពេញ​និយម​របស់​អ្នក​ក្រុងហាណូយ ក៏តាម​ការប្រែប្រួល​របស់​សង្គម បាន​ក្លាយជាយាន​ជំនិះ​មួយ ជំនាញ​បំរើក្នុង​វិស័យ​ទេសចរណ៍។ ដោយ​មានគុណ​ប្រយោជន៍​ដូច​ជា៖ តម្លៃ​ថោក ងាយ​ស្រួល​និង​ពិសេស គឺនាំ​មក​នូវ​ពិសោធន៍​ថ្មីនិង​ចម្លែក បានជួយ​ប្រភេទ​រទេះកងបី​សាមញ្ញ​នេះ បន្សល់​ទុក​មក​នូវ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ក្នុង​ក្រអៅបេះ​ដូង នៃភ្ញៀទេសចរណ៍​បរទេស នៅរាល់​លើដែល​មកទស្សនា​រដ្ឋានី​ហាណូយ។

វេបសាយ​ជំនាញខាង​ទេសចរណ៍ល្បីឈ្មោះពិភពលោក Lonely Planet ក៏បាន​ផ្តល់​យោបល់​ដល់​ភ្ញៀវ​ទេសចរណ៍ មិន​គប្បីរំលង​ចោល​បទពិសោធន៍​ នឹងស៊ីក្លូ​ពេលដែល​មកទស្សនា នៅប្រទេសវៀត​ណាម។ តាម​វេប​សាយ​នេះ ស៊ីក្លូ ច្រើនតែ​មាននៅជិតៗ​សណ្ឋាគារ​ធំ និង​អ្នក​បើក​បរ​អាច​និយាយ​បាន​ភាសា​អង់​គ្លេស​ដោយ​កម្រិត​មូលដ្ឋាន។ ក្រុមហ៊ុន​ធ្វើដំណើរ Kouni ជាក្រុមហ៊ុន​ចំណាស់​​នៅប្រទេស​ស្វីស ដែល​មាន​សាខា​នៅ​ប្រទេស​ជាច្រើន​លើពិភពលោក ក៏វាយត​ម្លៃថា​ធ្វើដំណើរ​ទេសចរណ៍​ ដោយស៊ីក្លូជុំវិញ​ហាណូយ គឺជា​អនុស្សាវរីយ៍​មួយ​ដែល​គ្មាន​ពីរ និង​ពោរពេញទៅដោយ​ចំណាប់អារម្មណ៍​ជូនភ្ញៀវទេសចរណ៍។

ប្រហែល​ដូច្នោះហើយ មិនតិច​ម្ចាស់ហាង​ភោជ​និយដ្ឋាន​វៀត​ណាម នៅ​លើ “ដីស្រុក​គេ” សុទ្ធ​តែ​បាន​យក​ស៊ីក្លូ​ធ្វើ​ជានិមិត្ត​រូប​ភោជនីយដ្ឋាន​របស់​ខ្លូន។ 'Cyclo Vietnamese Restaurant' (ភោជនីយដ្ឋានស៊ីក្លូវៀតណាម) បាន​មាន​វត្ត​មាន​នៅទីក្រុង​ប៉ារីស ទីក្រុងឡុងដ៍ ទីក្រុង Munich ទីក្រុងរ៉ូម ទីក្រុងតូក្យូ។ល។ ហើយ​នឹង​អាច​បន្ត​ដំណើរ​ចូល​ក្នុង​បេះដូង​មិត្តភក្តិ​អន្តរជាតិ ដោយសារ​រូបភាព​ស៊ីក្លូសាមញ្ញ​និង​ពិសេសនេះ៕

 

អត្ថបទ៖ ថាវវិ  រូបថត៖ តឹតសើន


 
បណ្តាអត្ថបទបានផ្សាយ