24/03/2015 14:10 GMT+7 Email Print Like 0

បទឈប់បាញ់ត្រូវរំលោភនៅភាគខាងកើតអ៊ុយក្រែន

បទឈប់បាញ់ត្រូវបានរំលោភនៅភាគខាងកើតអ៊ុយក្រែន (Reuters)

ការប៉ះទង្កិចបានកើតមានឡើងនាថ្ងៃទី២២ខែមិនាឆ្នាំ២០១៥នៅជិតទីក្រុង Donetsk ភាគ​ខាង​កើតអ៊ុ​យ​ក្រែន​ដោយកំលាំង​ប្រឆាំងត្រួតពិនិត្យ។ កាយវិការ​នេះបានរំលោភ​ទៅលើបទឈប់បាញ់​តាមកិច្ចព្រមព្រៀង Minsk ចុះ នា​ថ្ងៃទី១២​ខែកុម្ភៈ។ កងទ័ពអ៊ុយក្រែនបានប្រកាស​ថាកំលាំងសេនាជន​បោះទ័ព នៅជិតព្រលាន​យន្ត​ហោះ​​បាន​ប្រើប្រាស់អាវុធស្រាល។ ក្នុងពេល​នោះតំណាងសាធារណៈ​រដ្ឋ​ប្រជាមានិតស្វ័យប្រ​កាស Donetsk (DPR) ​បានឲ្យដឹងថា​ ក្នុងអំឡុង២៤​ម៉ោងកន្លង​មកកងទ័ព Kiev រំលោភទៅលើបទឈប់បាញ់ចំនួន៣៦លើក។ តាមកា​រចោទ​ប្រកាន់នេះ​កងទ័ព Kiev បានបាញ់កាំភ្លើងធំ​ទៅលើទីតាំងរបស់​កំលាំង​សេនាជននៅជិត​ភូមិ Shirokino។ ក្រុម​ឃ្លាំមើលពិសេស​របស់អង្គការសន្តិសុ​ខនិង​សហប្រតិបត្តិការទ្វីប​អឺរ៉ុប (OSCE) មាន​វត្ត​មាន​​​សង្កេត​ឃើញការ​បាញ់​កាំភ្លើង​ធំទៅ​លើព្រលាន​យន្ត​ហោះ Donetsk ដោយមិនអើពើ​រដល់​សេចក្តី​ប្រកាស​​ដក​អាវុធ​​គ្រប់​ប្រភេទ​របស់​​ភាគី​នានា៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ