17/10/2015 10:27 GMT+7 Email Print Like 0

បណ្តុះពន្លកមិត្តភាពវៀតណាម-កម្ពុជា


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ នៅក្រុងហាណូយ សមាគម​មិត្តភាព​វៀត​ណាម កម្ពុជាបាន​បូក​សរុបរយៈពេល​៣ឆ្នាំ​អនុវត្ត​កម្មវិធីឪពុកម្តាយធម៌​ ជួយដល់និស្សិត​កម្ពុជាដោយ​មានឈ្មោះថា “បណ្តុះពន្លក​មិត្ត​ភាព”​។ ដោយ​គោល​គំនិត​ដំបូង​គឺបង្កើត​ស្ពាន មួយជួយ​ប្អូនៗផ្លងផុតលើការ​លំបាក សម្រប​ខ្លួនចូល​ក្នុងជីវភាព​រស់​នៅនៅ​វៀត​ណាម កម្ម​វិធី​នេះទទួល​ បានលទ្ធផលសកម្មជាច្រើនក្រោយ​រយៈពេល​៣ឆ្នាំ​អនុវត្ត​។ ប្រធាន​សមាគម​មិត្តភាព​វៀត​ណាម​កម្ពុជា​​លោក Vu Mao បាន​អះអាងថា៖

“ទំនាក់ទំនងរវាងវៀតណាម​និងកម្ពុជាមានសារៈសំខាន់ ក្នុងនោះ​ទំនាក់ទំនង ដែលវៀត​ណាម​ជួយ​កម្ពុជា​ក្នុង​ការ​បណ្តុះ​បណ្តាល​ប្រភពធន​ធាន​មនុស្ស​ ដើម្បីនិស្សិត កម្ពុជា​មក​វៀតណា​ម​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​ដឹង​​​បំរើ​ប្រទេស​ជាតិ។ ​ដោយ ហេតុនេះ ចលនា​នេះ​ត្រូវបាន​អនុវត្តឲ្យ​ល្អថែម​ទៀត ​ដើម្បី​​រួមចំណែក​​សាង​ចំណង​សាមគ្គី​​ភាព​ រវាង​វៀតណាម​និងកម្ពុជា ទាំងបច្ចុប្បន្ន​ផង​និងអនាគត់ផង”។
 
ក្នុងឱកាសនេះដែរ សមាគមមិត្តភាពវៀតណាមកម្ពុជា​បានបំផុសមូលនីធិ បណ្តុះពន្លកមិត្តភាពជាផ្លូវការ៕

 

តាម​​ VOV5 - វិទ្យុ​សម្លេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ