28/02/2016 07:56 GMT+7 Email Print Like 0

បណ្ដាឯកអគ្គរដ្ឋទូតចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយពិធីការ Chau van – Hau dong របស់វៀតណាម


បណ្ដាឯកអគ្គរដ្ឋទូតចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយពិធីការ Chau van – Hau dong របស់វៀតណាម (Image: VNA)

កម្មវិធីសម្តែង Chau van – Hau dong ដែលជាពិធីការសំខាន់ក្នុង​ជំនឿ​សាសនា ធ្វើសក្ការៈបូជាព្រះ​ម៉ែរ បាន​ប្រារព្ធ​ឡើង​ នាយប់ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​មជ្ឈណ្ឌល​កេរ្តិ៍តំណែល Phu Day ស្រុក Vu Ban ខេត្ត Nam Dinh (ភាគខាង​ជើងវៀតណាម)។ កម្មវិធីនេះមានការចូលរួមរបស់​ឯកអគ្គរដ្ឋទូតតំណាងនៃ​អង្គការ​អន្តរជាតិ​ប្រចាំ​នៅវៀតណាមចំនួន ២០ រូប។ នេះគឺជាសកម្មភាពស្ថិតក្នុង​កម្ម​វិធី «ការ​ធ្វើដំណើរ​របស់​សាសនា​ចំនួន​ ៣» រួមមាន៖ ព្រះម៉ែរ គ្រិសាសនា​និង ពុទ្ធសាសនាដែល​គណៈកម្មាធិការជាតិ UNESCO ប្រចាំនៅ​វៀត​ណាម​សហការ ជាមួយបណ្ដាតំបន់រៀបចំឡើង។ តាមលោកស្រី Katherine Muller Marin ប្រធាន​ ខុទ្ទកាល័យ UNESCO ប្រចាំនៅវៀតណាមបានអះអាងនិង​លើកកំពស់​តួនាទី របស់​នារី​ក្នុង​ជំនឿ​សាសនា​ធ្វើសក្ការៈបូជាព្រះម៉ែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំ​នៅវៀត​ណាម លោក Ted Osius​បាន​ឲ្យដឹង​ថា៖ តាមរយៈឈុត សម្តែងរបស់សិល្បៈករសិល្បៈការិនី លោក​បាន​ស្វែង​យល់​បន្ថែម​អំពី​វប្បធម៌​របស់​វៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ