19/11/2014 14:30 GMT+7 Email Print Like 0

បណ្ដាអ្នកប្រាជ្ញអន្តរជាតិអំពាវនាវឲ្យមានស្ថេរភាពដើម្បីគោលដៅសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត


បណ្ដាអ្នកប្រាជ្ញអន្តរជាតិអំពាវនាវឲ្យមានស្ថេរភាពដើម្បីគោលដៅសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាង
កើត (Image: VNA)

ក្នុងក្របខ័ណ្ឌសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ៦ ដោយ​ប្រធានបទ “សមុទ្រខាង​កើត​៖​​​ កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ក្នុង តំបន់” ដែលបានប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃទី ១៧ និង ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បណ្ដា​អ្នក​ប្រាជ្ញ​និងអ្នកស្រាវជ្រាវបានវិភាគកត្តាដែលជះ​ឥទ្ធិពលទៅលើបញ្ហានៅសមុទ្រខាងកើត។ តាមអតីតឧត្តមនាវីទោនិងជាអតីតមេបញ្ជាការកងនាវាចំបាំងភាគខាងកើតឥណ្ឌា Anup Singh បានឲ្យដឹងថា៖ ខ្សែផ្លូវនៅសមុទ្រ​ខាងកើតដើរតួនាទីមិនអាច​ផ្លាស់ប្តូរ​បាន​ឡើយ​ក្នុង​សកម្មភាព​ដឹក​ជញ្ជូនទំនិញនៅតំបន់អាស៊ីបូព៌ារនិងអាស៊ី-អាគ្នេយ៍ ព្រមទាំង ដើរតួនាទី​ដ៏​សែន​សំ​ខាន់ចំពោះ សកម្មភាពនាំចេញនៃប្រទេសឆ្នេសមុទ្រផ្សេងៗទៀតលើពិភពលោកផងដែរ។

ឧត្តមនាវីទោ Anup Singh បានអះអាងថា៖ ភាគីទាក់ទិននានាត្រូវបញ្ចប់រាល់​សកម្មភាព​ដោយ​ឯកតោ​ភាគីប្រតិបត្តិតាមការកំណត់ក្នុងអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS) និង​ច្បាប់អន្តរជាតិផ្សេងៗទៀត។ លោក Anup Singh បានសង្កត់ធ្ងន់ថា៖ ការទាមទាផ្លូវ ៩​ កំ​ណាត់​​របស់ចិនគឺគ្មានមូលដ្ឋានច្បាប់ណាមួយឡើយដោយហេតុនេះ លោក Anup Singh អំ​ពាវ​នាវ​ឲ្យសហគមន៍អន្តរជាតិឡើង​សម្លេងគាំទ្របណ្ដាប្រទេស​ឆ្នេរ​សមុទ្រ​ខាង​កើត​តាម​រយៈ​ការ​រក្សាសេរីភាពនាវាចរណ៍និងសកម្មភាពជាក់ស្តែង។ រីឯខ្លួនវិញ អតីតឧត្តមនាវីត្រីជប៉ុន លោក​ Akimoto Kuzumine អ្នកស្រាវជ្រាវជាន់ខ្ពស់​ចំណុះមូល​និធិស្រាវជ្រាវ​គោល​នយោបាយ​លើ​សមុទ្រ​​របស់ជប៉ុនបានចាត់ទុកថា៖ សមុទ្រខាងកើតគឺខ្សែផ្លូវលើសមុទ្រសំខាន់​បំ​ផុត​នៃ​បណ្ដា​ប្រទេស​ក្នុងតំបន់។ ដោយហេតុនេះ យើងត្រូវបង្កើតស្ថិរភាពមួយដើម្បីគោលដៅ​សុវត្ថិភាព​នាវាចរណ៍នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ