21/02/2020 14:43 GMT+7 Email Print Like 0

បណ្ដាអ្នកដំណើរចុងក្រោយបានចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam វិលត្រឡប់ទៅប្រទេសវិញ

នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ អ្នកដំណើរចុងក្រោយចំនួន ២៣៣ នាក់ ដែលក្នុងនោះមានបុគ្គលិកនិងនាវិកចំនួន ២០ នាក់ បានចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ឆ្ពោះទៅអាកាសយានដ្ឋានភ្នំពេញដើម្បីវិលត្រឡប់ទៅប្រទេសវិញ។
 

បណ្ដាអ្នកដំណើរចុងក្រោយបានចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam វិលត្រឡប់ទៅប្រទេសវិញ (រូបថត៖ vando/ tamhieu - vov.vn)


យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកដំណើរទាំងអស់នេះសុទ្ធតែត្រូវបានពិនិត្យសុខភាពមុនពេលចាកចេញ ពីកប៉ាល់។

ក្រសួងសុខាភិបាលកម្ពុជាក៏បានឲ្យដឹងថា ខ្លួនបានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលទប់ស្កាត់ជំងឺអាមេរិក (UNCDC) និងបណ្ដាអាជ្ញាធរមានសមត្ថាកិច្ចផ្សេងទៀតដើម្បីធានាថា គ្មានអ្នកណាឆ្លងវីរុសកូរ៉ូណាចាកចេញពីកប៉ាល់នេះទេ។ មុននោះ ក្នុងក្រុមអ្នកដំណើរដំបូងចាកចេញពីកប៉ាល់ Westerdam និងឡើងជិះយន្តហោះទៅ ប្រទេសម៉ាឡេស៊ី អាជ្ញាធរមូលដ្ឋានបានពិនិត្យនិងរកឃើញស្ត្រីជនជាតិអាមេរិកម្នាក វិជ្ជមានចំពោះវីរុសកូរ៉ូណា៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ