03/01/2016 15:09 GMT+7 Email Print Like 0

បណ្ដាអ្នកជំនាញការព្យាករណ៍សុទិដ្ឋិនិយមចំពោះខឿនសេដ្ឋកិច្ចវៀតណាម ២០១៦


បណ្ដាអ្នកជំនាញការព្យាករណ៍សុទិដ្ឋិនិយមចំពោះខឿនសេដ្ឋកិច្ចវៀតណាម ២០១៦

ឆ្នាំ២០១៦ ជាឆ្នាំដើមដំបូងនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៥ឆ្នាំ២០១៦-២០២០ ជាឆ្នាំដើមដំបូងដៃដំណើរអភិវឌ្ឍន៍ថ្មីរបស់ខឿនសេដ្ឋកិច្ច។ នេះក៏ជាឆ្នាំដើមដំបូងនៃដំណើការធ្វើសមាហរណកម្មថ្មី ដោយបណ្ដាការសន្យាធ្វើសមាហរណកម្មចាប់សុពលភាព។ បណ្ដាអ្នកជំនាញការបានដាក់ចេញការព្យាករណ៍សុទិដ្ឋិនិយម សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ ២០១៦។

​បណ្ឌិតសេដ្ឋកិច្ច Tran Du Lich បានចាត់ទុកថា៖ ចាប់ពីឆ្នាំ ២០១៦តទៅ ខឿន​សេដ្ឋកិច្ចវៀតណាមមានយថាទស្សន៍ភ្លឺស្វាងជាង។ លោក Tran Du Lich ក៏បានយល់ព្រមជាមួយគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ នោះគឺកំណើនសេដ្ឋកិច្ច ពី៦,៥% ដល់ ៧% ក្នុងឆ្នាំ ២០១៦។ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការហិរញ្ញវត្ថុថវិការដ្ឋសភា លោក Bui Duc Thu បានអះអាងថា៖ ដោយមានល្បឿនកំណើនរបស់វៀតណាមនាបច្ចុប្បន្ន ឆ្នាំ ២០១៦ នឹងមានកក្តាថ្មីជាច្រើន មានចរិតលក្ខណះស្ថិរភាព និងអភិវឌ្ឍន៍ជាង ដូច្នេះ កំណើន GDP ឆ្នាំ ២០១៦ អាចទទួលបាន៦,៧%។ លោក Bui Duc Thu បានអះអាងថា៖ អះអាងថា៖សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៦ នឹងមានការអភិវឌ្ឍន៍ខ្លាំក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ