19/08/2016 08:38 GMT+7 Email Print Like 0

បណ្ដាអង្គការសាសនារួមដំណើរជាមួយប្រជាជាតិ​កសាង​ប្រទេស​ជាតិ​កាន់​តែ​អភិវឌ្ឍន៍​


បណ្ដាអង្គការសាសនារួមដំណើរជាមួយប្រជាជាតិ កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បាន​ជួប​សន្ទនា ជាមួយបណ្ដាអ្នកមុខអ្នកការ ដំណាង​អោយអង្គការ​សាសនា​ចំនួន១៧ ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៧១ ទិវាបដិវត្តន៍​ខែសីហា​និង​បុណ្យជាតិ (ថ្ងៃទី២​កញ្ញា)។ នៅ​ក្នុងជំនួបនេះ ប្រធានរដ្ឋ បាន​វាយ​តំលៃខ្ពស់ អំពី​ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ក្នុង​បុព្វហេតុកសាង និ​ងកា​រពារ​មាតុ​ប្រទេស​​។ ប្រធាន​រដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖ នាពេលខាងមុខនេះ​សកម្មភាព​សាសនា និង​ការងារសាសនាត្រូវឆ្ពោះទៅគោលដៅបង្កើន ចំណងសាមគ្គី​ភាព​រវាង​ប្រជាជាតិ​ទាំង​មូល ពង្រីក​កម្លាំង​ពលំ របស់ប្រជាជាតិទាំងមូល អនុវត្តជោគ​ជ័យបុព្វហេតុ​កសាង និងការ​ពារមាតុ​ប្រទេស​ដើម្បី​គោល​ដៅ​ប្រជា​ជន​​សម្បូរធូធារ​ប្រទេសជាតិខ្លាំង​មាំមួន យុត្តិធម៌ និងអរិយ្យធម៌។ ប្រធានរដ្ឋបានស្នើថា៖​

“​ខ្ញុំស្នើអោយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវជំរុញខ្លាំងការ​ងារ​ឃោសនា ផ្សព្វផ្សាយ និង​អនុវត្ត​អោយ​បានគ្រប់គ្រាន់​គោលការណ៍ និងគោលន​យោបាយ​របស់បក្ស រដ្ឋ របស់រដ្ឋ​អំពី​សាសនា អប់​រំប្រពៃណី​ស្នេហារ​ជាតិ មនសិការអំពី​កិច្ចការ​ពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែន​ដី ប្រជា​ជាតិ​ទាំង​មូល​សាមគ្គី​ភាព ខំប្រឹងប្រែងកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ