បណ្ដាអង្គការក្នុងតំបន់និង អ.ស.ប. សហប្រតិបត្តិការដើម្បីសន្តិភាពនិងការសម្រុះសម្រួល

បណ្ដាអង្គការក្នុងតំបន់និង អ.ស.ប. សហប្រតិបត្តិការដើម្បីសន្តិភាពនិងការសម្រុះសម្រួល
(Image: VNA)
អង្គការក្នុងតំបន់ចំនួន ១៨ ក្នុងនោះមានសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និង អ.ស.ប. បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាពនិងការសម្រុះសម្រួលលើពិភពលោកទាំងមូល។ តាមសេចក្តីប្រកាសនៃលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៥ បានឲ្យដឹងថា៖
នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងនៃបណ្ដាអង្គការពោលខាងលើជាមួយមន្ត្រីអង្គការពហុភាគីធំបំផុត
លើសកលលោកដោយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ធ្វើជាអធិបតី ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១ និង ២ ឧសភា កន្លងទៅនៅទីក្រុង New York អាមេរិក។ កិច្ចប្រជុំបានប្រមូលផ្តុំទៅលើបញ្ហាចំនួន ៣ គឺការសម្រុះសម្រួល ការកសាងសន្តិភាពនិងសកម្មភាពសន្តិភាព។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនងដៃគូរវាងអង្គការអន្តរជាតិជាមួយអង្គការក្នុងតំបន់សំដៅទទួលបានសន្តិភាពនិងសន្តិសុខក្នុងកាលៈទេសៈនាបច្ចុប្បន្ន។ ក្នុង សន្ទរកថារបស់ខ្លួន អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានលើកច្បាស់ថា៖ ការកសាងនិងរក្សាសន្តិភាពក្នុងតំបន់អាស៊ី-អាគ្នេយ៍ជានិច្ចកាលជាទិសស្លោកនិងមាន ការរួមវិភាគទានដ៏ធំធេងរបស់អាស៊ាន។
លោក Le Luong Minh បានផ្តល់មតិថា៖ កិច្ច សហប្រតិបត្តិការរវាង អ.ស.ប. និងអាស៊ានត្រូវប្រមូលផ្តុំទៅលើវិស័យសំខាន់ចំនួន ៣ គឺ៖ ការរក្សារភាពត្រឹមត្រូវនៃច្បាប់ ការបង្កើនសមត្ថភាពនិងភារកិច្ចរបស់អង្គការក្នុងតំបន់និងការចែករំលែកបទពិសោធន៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម