24/03/2016 10:05 GMT+7 Email Print Like 0

បណ្ដាសមាជិកាសភាបានពង្រីកតួនាទី សមិទ្ធិនិងការទទួលខុសត្រូវ


បណ្ដាសមាជិកាសភាបានពង្រីកតួនាទី សមិទ្ធិនិងការទទួលខុសត្រូវ

នារសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ក្រុមសមាជិកាសភា នីតិកាលទី១៣ បាន​រៀប​ចំពិធី​បូក​សរុប​សកម្មភាព​ក្នុងអាណត្តិ។ ក្នុងអាណត្តិកន្លងទៅ​បណ្ដាសមាជិកាសភា បានបង្កើនសកម្មភាពសមភាពភេទ សកម្មភាព​ របស់នារីក្នុង​វិស័យនយោបាយត្រូវបានយក​ចិត្តទុកដាក់។ បណ្ដាសកម្មភាពនៅរដ្ឋសភា ដូចជា៖ ផ្តល់​មតិ​កសាង​ច្បាប់ ឃ្លាំមើល ពិគ្រោះយោបល់របស់​សមាជិកាសភាស្មើ នឹងជិត​៣០%។ ក្នុងសកម្មភាពកិច្ចការ​បរទេស បណ្ដា​សមាជិកាសភា បានចូលរួមយ៉ាង​សកម្ម និងមានការរួមវិភាគទានជាច្រើន រួមចំណែកលើក​កំពស់តួនាទី ថានះ​របស់​រដ្ឋសភាវៀតណាម ក៏ដូចជារូបភាពនារីវៀតណាម នៅលើឆាកអន្តរជាតិ។

​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ ក្នុងរយៈពេល​៧០ឆ្នាំ​ប្រវត្តិ​សាស្ត្រ​នៃ​រដ្ឋសភា ជានិច្ចកាលមានការរួមវិភាគ​ទាន របស់​សមាជិកា​សភា​។ សកម្មភាព​របស់ក្រុម​សមាជិកា​សភា​កាន់​តែសម្បូរ​បែប និងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ