24/01/2015 14:28 GMT+7 Email Print Like 0

បណ្ដាសមាជិកសភាអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់


បណ្ដាសមាជិកសភាអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ (Image: VNA)

នាថ្ងៃទី ២២ ខែមករា​ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតវៀ​តណាមប្រចាំ​នៅអាមេរិក ​​លោក Pham Quang Vinh​ បាន​​ជួបធ្វើ​ការជាមួយ​ព្រឹទ្ធសមាជិក​អាមេរិក លោក ​John​ McCain និង​សមាជិក​សភាព​អា​មេ​រិក​ លោក Eliot Engel។ក្នុងជំនួបជាមួយ​ព្រឹទ្ធសមា​ជិក អាមេរិក លោក John McCain និង​ជា​ប្រធាន​គណៈកម្មាធិការកង​យោធ​ពល ព្រឹទ្ធ​​ស​ភាអាមេរិក ឯក​អគ្គរដ្ឋទូត Pham Quang Vinh មាន​​គោល​បំណង​ថា៖ លោក McCain បន្តគាំទ្រការ​
អនុ​វត្ត​​ទំ​នាក់ទំនង​ដៃគូលើ​គ្រប់វិស័យ​រវាង​ប្រ​ទេស​​ទាំង​ ២ ប្រកប​ដោយប្រសិទ្ធ​ភាព​និងជាក់​ស្តែងដើម្បី​ផល​ប្រយោជន៍​​នៃភាគី​នីមួយៗ​និង​ដើម្បី​សន្តិ​​ភាពស្ថិរ​ភាពនិ​ងភាព​សម្បូរ​រុងរឿង​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។ ជា​ពិសេស ក្នុងកាលៈ​ទេសៈ ​ប្រទេស​ទាំង ២រំលឹក​ខួបអនុស្សា​រវរីយ៍​លើកទី ២០ នៃទិវាបង្កើត​ទំនាក់ទំនង​ការ​ទូត លោក Pham Quang Vinh បាន​ចែក​រំលែក​នូវអាទិភាព​រួមក្នុង​ការជំរុញ​ទំនាក់ទំនង​ទ្វេភា​គីលើ​គ្រប់​វិស័យ​ឲ្យ​​សម​​​ស្របនឹងក្របខ័ណ្ឌដៃ​គូសហប្រតិបត្តិការ​លើគ្រប់វិស័យ​ ដូច​ជា សេដ្ឋ​កិច្ច ​ពាណិជ្ជកម្ម វិនិយោគ​ វប្បធម៌​ អប់រំ សន្តិ​សុខ ជាដើម​។ ទន្ទឹម​នឹងនោះ​ ភាគីទាំង ​២ នឹង​ជំរុញ​បញ្ចប់​ការចរចារ​ស្តីអំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​សេរីអន្តរប៉ាស៊ីហ្វិក​(TPP) ក៏ដូចជា ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​លើ​បណ្ដា​​វេទិការ​ក្នុងតំបន់ ​អាស៊ា​ន - អាមេរិក ARF APEC លៗ។ ព្រឺទ្ធស​មាជិក McCain​ បានអះ​អាង​ថា៖ ​លោក​នឹងរួម​ចំណែក​សកម្ម​ថែម​​ទៀត​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​និង​​បង្កើន​កិច្ចស​ហ​ប្រតិបត្តិ​ការដោះស្រា​យផលវិបាកដោ​យ​សង្គ្រាម​​នៅវៀត​ណាម ​ព្រមទាំង ជំរុញ​ការ​លុបចោ​ល​បទ​ហា​ម​ ​ឃាត់​អាវុធ​ហើយសម្តែង​គោលបំណង​មកបំ​ពេញ​ទស្សន​កិច្ច​នៅវៀត​ណាមក្នុង​ឆ្នាំ ២០១៥។

នាថ្ងៃដដែល លោក​ឯកអគ្គរដ្ឋ​ទូត Pham Quang Vinhបាន​មានជំនួប​ធ្វើការ​ជាមួយ​សមាជិក ស​ភា​​​អាមេរិក លោក Eliot Engelសមាជិក​ជាន់ខ្ពស់​នៃគណៈ​កម្មាធិការ​កិច្ចការ​បរទេស សភា​ជាន់​ទាប​​​អាមេរិក។ ក្នុង​ជំនួបនេះ លោក Pham Quang Vinh បាន​ជូនដំណឹង​ឲ្យ លោក ​Engelអំពី​ស្ថាន​ភាព​អភិវឌ្ឍន៍និង​គោលនយោបាយ​កិច្ចការបរទេស​សំខាន់ របស់វៀតណាម​ហើយ​មាន​គោល​បំណង​​ថា៖ សមាជិកសភា Engel បន្ត​ជំរុញទំនាក់​ទំនង​ដៃគូលើ​គ្រប់​វិស័យ​រវាង​វៀត​​ណាមនិង​អាមេរិក​។សមាជិក​សភា Engel បានចាត់​ ទុកថា៖ ​ទំនាក់ទំនង​វៀតណាម-អា​មេរិក​ក្នុងនោះមាន​ទំនាក់ទំនងរវាង​រដ្ឋសភានៃ ប្រទេស​ទាំង ២ ដើតួនា​ទីសំខាន់​ដែលមិន​ត្រឹម​តែ​ជំរុញ​ផលប្រយោជន៍លើគ្រប់​វិស័យ ប៉ុណ្ណោះទេ ថែមទាំង រួម​ចំណែក​ក្នុងសន្តិ​ភាពស្ថិរ​ភាព​រួមក្នុង​តំ​បន់​​ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ