04/05/2017 09:58 GMT+7 Email Print Like 0

បណ្ដាសមាជិកសភាអាមេរិកមានបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម និងអាស៊ាន


បណ្ដាសមាជិកសភាអាមេរិកមានបំណងជំរុញទំនាក់ទំនង
ជាមួយវៀតណាម និងអាស៊ាន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh ទើបនឹងមានជំនួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាលោក John McCain និងប្រធានគណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភា សមាជិកាសភាលោកស្រី Stephanie Murphy និងជាសមាជិកាគណៈកម្មាធិការសេវាអាវុធនៃរដ្ឋសភានិងរួមជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ានមានជំនួបសន្ទនាជាមួយសមាជិកសភាអាមេរិកមួយចំនួនទៀត។ នៅបណ្ដាជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain និងសមាជិកាសភាអាមេរិកលោកស្រី Stephanie Murphy ឯកអគ្គ​រ​ដ្ឋទូតវៀតណាមលោក Pham Quang Vinh បានជូនដំណឹងស្ដីពីសាររបស់ថ្នាក់ដឹកនាំវៀតណាមនូវបំណងរួមជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិកបង្កើនថែមទៀតចំពោះទំនាក់ទំនងដៃគូលើគ្រប់វិស័យនៃប្រទេស​​ទាំងពីរ ជំរុញការផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់។ រីឯខ្លួនវិញ លោក John McCain បានអះអាងថានឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ។

សមាជិកាសភាអាមេរិកលោកស្រី Stephanie Murphy បានចែករំលែកមតិយោបល់ស្ដីពីការបន្តសន្ទុះនៃទំនាក់ទំនង ឯកភាពជំរុញការសន្ទនាទ្វេភាគីលើគ្រប់វិស័យសំដៅបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាការយល់ដឹងរួម​ទាំងលើបញ្ហាផ្សេងៗខុសៗគ្នា។ សមាជិកាលោកស្រី Murphy បានឲ្យដឹងថាក្នុងឋានៈជាសមាជិកាសភាជាជន​ជាតិ​វៀតណាមដំបងនៅរដ្ឋសភាអាមេរិកនោះ លោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្សាភ្ជាប់​សហគមន៍​ជនវៀតណាមនៅអាមេរិក។ លោកស្រី Murphy បញ្ជាក់ថាត្រៀមខ្លួនជាស្រេចដើម្បីតភ្ជាប់រវាងបណ្ដាសហគ្រាសនៅរដ្ឋ Florida មណ្ឌលអ្នកបោះឆ្នោតរបស់ខ្លួនជាមួយបណ្ដាសហគ្រាសវៀតណាម ។

មុននោះ ថ្លែងមតិនៅជំនួបសន្ទនាជាមួយសមាជិកាសភាលោកស្រី Ann Wagner និងសមាជិកសភាលោក Joaquin Castro សហប្រធានក្រុមអាស៊ាននៃ រដ្ឋសភាអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh បានអះអាងថានឹងសហការយ៉ាងសកម្មនិងរួមចំណែកដល់ការងាររបស់ក្រុមសមាជិកសភា ជាពិសេសគឺអនុវត្តបណ្ដាសកម្មភាពជាក់ស្ដែងសំដៅរំលឹកខួបលើទី ៥០ នៃទិវាបង្កើតអាស៊ាន និង លើកទី៤០ នៃទិវាទំ​នាក់​ទំ​​នងអាស៊ាននិងអាមេរិកនាឆ្នាំ២០១៧។ សមាជិកាសភាលោកស្រី Ann Wagner និងសមាជិកសភាលោក Joaquin Castro បានអះអាងថានឹងរួមជាមួយរដ្ឋអំណាចអាមេរិកជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនោះមានវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ វិទ្យាសាស្ត្របច្ចេកវិទ្យា អប់​រំនិង សុខាភិបាល ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ