01/04/2015 14:49 GMT+7 Email Print Like 0

បណ្ដាសមាជិកសភាអន្តរជាតិវាយតំលៃ​ខ្ពស់​ចំពោះ​កិច្ច​​គាំ​ពារ​ថែទាំ​សុខ​ភាព​​សំរាប់​នារី​និង​កុមារ​​របស់​វៀត​​ណាម

នាព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងកិច្ចប្រជុំពិភាក្សា​អំពី៖ សិទ្ធិ​មូលដ្ឋាន​ក្នុងការទទួល​សេវាកម្ម​សុខាភិ​បាល៖ តួនាទីរបស់រដ្ឋសភាក្នុងការដោះ​ស្រាយការលំបាកសាកល្បង ដើម្បី​ធានាសុខ​ភាព​សំរាប់​នារី​និងកុមារ បណ្ដាសមាជិក សមាជិកា សភាបានសង្កត់ធ្ងន់ទៅលើការលំបាកសាកល្បងនានា និង​នាំ​ចេញឧទាហរណ៍​ជាក់ស្ដែង អំពីការផ្តល់សេវាកម្មសុខាភិបាល​សំដៅធានា​សុខ​ភាពសំរាប់ នារីនិងកុមារ ក្រោយឆ្នាំ ២០១៥។
 


បណ្ដាសមាជិកសភាអន្តរជាតិវាយតំលៃខ្ពស់ចំពោះកិច្ចគាំពារ ថែទាំសុខភាពសំរាប់នារីនិងកុមាររបស់វៀតណាម


នៅទីនេះ គណៈប្រតិភូវៀតណាមបានឧទ្ទេសនាអំពីបណ្ដាសមិទ្ធិ ក្នុងការអនុ​វត្តគោលដៅសហសវត្ស៍ របស់​អង្គារ​​​សហប្រជាជាតិ ក្នុងវិស័យថែទាំសុខភាពសំ​រាប់នារីនិងកុមារ …លៗ។ លោកស្រី Hon. Rosaline J.Smith​ សមាជិ​កា សភា​សេរ៉ាឡេអូនបានវាយតំលៃ​ខ្ពស់ ចំពោះ​សមិទ្ធិទាំង​នេះរបស់​វៀត​ណាម ហើយ​អះ​អាង​ថា៖ ប្រ​ការ​នេះ​មិនមែន​ជាប្រទេសណាក៏ធ្វើបានដែរ។

“វៀតណាមអនុវត្តល្អនូវការងារសមភាពភេទ។ ខ្ញុំឃើញថា៖ នារីវៀតណាម​​ទទួល​បណ្ដា​ដំណែង​ខ្ពស់ក្នុង​រដ្ឋ​ស​ភា​​ដូ​ច​ជា៖ អនុ​ប្រ​ធាន​រដ្ឋសភា​វៀតណាម ហើយ​លោក​ស្រីរូបនេះ​ទើបនឹង​បានជ្រើស​តាំងជា ប្រធាន​សមាជិកា​សភា IPU ។ ខ្ញុំចាត់​ទុកថា៖ វៀតណាមកំពុងដើរចំទិស និងសម្រេច​បណ្ដាគោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស៍​​យ៉ាង​ឆាប់ៗ។”

រីឯ​លោកស្រី Ellen Prins សមាជិកាសភាអាហ្វ្រីកខាងត្បូង​បានចាត់ទុកថា៖ “​នៅអាហ្វ្រីកខាងត្បូង​យើង​​ខ្ញុំ​បាន​អនុវត្ត​គោលនយោបាយជា​ច្រើន អំពីកា​រថែទាំសុខភាពសំរាប់នារី​កុមារ ជាពិសេសគឺបណ្ដាអ្នកកើតជំងឺ HIV/AIDS។ យើង​ខ្ញុំយកចិត្ត​ទុកដាក់ដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងឆ្លង​HIV ដោយ​វិធានការជាក់​ស្ដែង។ ប៉ុន្តែ មកដល់​ទីនេះ តាមរយៈ​បណ្ដាវេទិកា​សន្និសីទ​ធំៗដូច្នេះ ខ្ញុំចាត់ទុក​ថា៖ អាហ្វ្រីកខាង​ត្បូងអាច​រៀន​សូត្រ​បទ​ពិសោធន៍​ជាច្រើន​ពីវៀតណាម។”

​នាថ្ងៃនេះដែរ​គណៈកម្មាធិការអចិន្ត្រៃយ៍អំពីសន្តិភាព សន្តិសុខ​អន្តរជាតិ​និងគណៈកម្មា​ធិការអចិន្ត្រៃយ៍​ អំពី​កា​រ​អភិវឌ្ឍន៍​ចី​រភាពហិរញ្ញវត្ថុ និងពាណិជ្ជកម្ម​គ្រោង​អនុម័ត​លើសេចក្ដី​សម្រេចចិត្ត​ ស្ដីពីសង្គ្រាម​លើបណ្ដាញ​អីនធឺ​ណែត ការងារគ្រប់​គ្រងប្រភពទឹកមុនពេលដាក់ជូនសម័យ​ពេញអង្គ IPU នាថ្ងៃទី១ខែមេសាឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ