បណ្ដាសមាជិកសភាប៊ែលហ្សិកវាយតំលៃខ្ពស់ចំពោះការរៀបចំ IPU ១៣២ នៅវៀតណាម

ពិធីបើកមហាសន្និបាត IPU ១៣២ នៅរដ្ឋធានីហាណូយរបស់វៀតណាម (រូបថត៖TTXVN)
ក្រោយពីចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU ១៣២) សមាជិកសភាប៊ែលហ្សិក Pol Van Den Driessche នៃសភា Franco-phonie និង Andries Griffroy នៃសភា Flander (សភាភាសាហូល្លង់) បានមានជំនួបសំណេះសំណាល ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅទីក្រុង Brussels របស់ប៊ែលហ្សិក ដើម្បីសម្ដែងចំណាប់អារម្មណ៍ អំពីសន្និសីទដែលទើបនឹងបានរៀបចំឡើង នៅរដ្ឋធានីហាណូយ នាពេលថ្មីៗនេះ។ សមាជិកសភាប៊ែលហ្សិកទាំង២រូប សុទ្ធតែវាយតំលៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាម និងសង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញឲ្យពិភពលោក ឃើញប្រសិទ្ធភាពក្នុងការរៀបចំ ក៏ដូចជាចំណងមិត្តភាព និងភាពកក់ក្ដៅរបស់ប្រជាជន។ ស្ដីពីលទ្ធផលនៃសន្និសីទ សមាជិកសភាទាំង២រូបសុទ្ធតែចាត់ទុកថា សន្និសីទលើកនេះទទួលបានលទ្ធផល ដ៏ល្អជាងបើប្រៀបនឹងសន្និសីទ IPU មុនៗ ហើយអះអាងថា រាល់សេចក្ដីសំរាចចិត្ត ដែលបានអនុម័តនៅ IPU ១៣២ នៅវៀតណាម នឹងត្រូវបានសមាជិកសភាដាក់ ជូនសភារបស់ខ្លួនតាមនោះបង្កើនកិច្ចសហប្រតិបតិ្តការ រវាងប្រទេសនានាក្នុងបញ្ហាពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម