19/08/2017 13:04 GMT+7 Email Print Like 0

បណ្ដាសន្និសីទនានាក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣)


 បណ្ដាសន្និសីទសីទនានាក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣) 

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ក្នុងក្រប​ខ័ណ្ឌសន្និសីទ​លើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ៣) ចំណុះ​វេទិកាសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) និងបណ្ដាសន្និសី​ទទាក់ទិននានា សិក្ខា​សា​លាស្តីពី " ចែករំលែកការអនុវត្តល្អ​ក្នុងវិស័យ​បទដ្ឋាន និងវាយ​តម្លៃការ​សមស្របស្ដីពី​ទីក្រុងឆ្លាត​ក្នុងតំ​បន់​ APEC " ដែលរៀបចំឡើងដោយអ​នុគណៈកម្មការ ស្ដីពី​បទដ្ឋាន និងសមស្របតា​មបទដ្ឋាន (SCSC) ដោយ​មាន​ការចូលរួមរបស់តំណាងប្រមា​ណ ១០០ នាក់ មកពីខឿនសេដ្ឋកិ​ច្ច APEC នានា។ នៅ​ទីនេះ អង្គប្រ​ជុំជា​ច្រើនមកពីបណ្ដា ខឿន​សេដ្ឋកិច្ច APEC បានចែករំលែក ផ្លាស់ប្ដូ​រ ពិភាក្សាលើ​វិធានការ​កែលម្អជំរុញការ​អនុវត្ត​បណ្ដាបទដ្ឋាន និងយន្តការវាយ​តម្លៃ។ លោក  Pham Le Cuongនាយកមជ្ឈ​មណ្ឌល​បញ្ជាក់ការ​សមស្រប​ចំណុះ​អគ្គនាយកដ្ឋាន​បទដ្ឋានរង្វាស់ គុណភាពនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹ​ងថា៖

"ខ្ញុំយល់ថាទីក្រុងឆ្លាត គឺជាទីក្រុងបច្ចេកវិទ្យាព័ត៌​មាន ទីក្រុងឌីជីថល។ ប៉ុន្តែ ប្រសិនបើទីក្រុង​គ្មានការ​អភិវឌ្ឍន៍​ប្រកបដោយនិ​រន្តរភាព គឺមិនអា​ចជាទីក្រុងឆ្លាតទេ។ ឧ​ទាហរណ៍ថា​ ទីក្រុងមានឧស្ម័​នកខ្វក់ ​សំរាម និង​ការក​កស្ទះចរាចរណ៍ គឺមិនអាចហៅថាទី​ក្រុងឆ្លាតបានឡើយ។ បណ្ដាវិស័យ​ទាំងនេះត្រូវ​ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។​ ដូច្នេះទីក្រុងឆ្លាតលើពិភពលោកភាគច្រើ​នមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍”។

ក៏នាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧​ ក្នុងក្របខ័ណ្ឌសប្តាហ៍​សន្តិសុខ​ស្បៀងអាហារ និងកិច្ច​សន្ទនា​គោល​នយោ​បាយ​​ជាន់ខ្ពស់ ស្ដីពីសន្តិសុខស្បៀងអាហារ និងក​សិកម្មប្រកបដោយនិរ​ន្តរភាព បន្សាំនឹង​បម្រែ​បម្រួល​​អាកាស​ធាតុ​ចំណុះវេទិកាសហប្រ​តិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (A​PEC) នៅទីក្រុង Can Tho បាន​​ប្រព្រឹត្តិ​ទៅសន្និសីទ ស្ដីពីការកសាងប្រព័ន្ធផលិតកម្ម និងប្រើប្រាស់ផលិតផល​កសិកម្ម បន្សាំ - ទាក់ទង​អន្តរ​ផ្នែក​ប្រើ​ប្រាស់​ព័ត៌មានអាកាសធាតុ​បម្រើសន្តិសុ​ខ ស្បៀងអាហារប្រកបដោយនិរន្ត​រភាព។ អញ្ជើញ​ថ្លែង​មតិនៅ​ទីនេះ  លោក​ Nguyen Linh Ngoc អនុរដ្ឋមន្រ្តីក្រសួងធ​នធាន និងបរិស្ថានបានឱ្យដឹងថា តាម​រយៈ​សិក្ខា​សា​លានេះ វៀត​ណាមមានបំណងរួម​ជាមួយអង្គប្រជុំ អ្នកជំនាញការ ​អ្នកវិទ្យាសាស្រ្ត បណ្ដាអង្គការ​ស្រាវ​ជ្រាវ​នៅ​ក្នុង និង​ក្រៅ​ប្រទេសស្វែងរកនូវដំណោះស្រាយទប់ទល់​ នឹងបម្រែបម្រួលអាកាសធាតុ ជួយឧបត្ថម្ភ​បណ្ដា​ខឿន​​សេដ្ឋកិច្ច APEC អនុវត្តល្អ និងទទួល​បានគោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​នាពេលខាង​មុខ។​

ក៏នៅក្នុងក្របខ័ណ្ឌ​សកម្មភាពនៃសន្និសីទថ្នាក់មន្ត្រីជា​ន់ខ្ពស់ APEC លើកទី ៣ (SOM ៣) នា​ថ្ងៃទី ១៨ សីហា នៅទីក្រុង​ហូជីមិញ បណ្ដាញបណ្ដាស្ថានប័ន ប្រឆាំ​ងអំពើពុករលួយនិងអនុវត្ត​ច្បាប់របស់ APEC (ACT - NET) បានរៀប​ចំសន្និសីទ​ស្ដីពីការបង្កើន​កិច្ចសហប្រតិ​បត្តិការ រវាង​បណ្ដាស្ថាប័ន​អនុវត្តច្បាប់​នានា ក្នុងការដ​កហូតទ្រព្យ​សម្បត្តិ​ឡើងវិញ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​     

បណ្តាព័ត៌មានបានផ្សាយ