02/05/2016 09:19 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)


បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ ខែឧសភា)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១៣០ ទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី១ ខែឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ស្ដាប់កម្មករច្រៀង ច្រៀងអោយកម្មករស្ដាប់ទិវាម្ហូបអាហារ និងពិគ្រោះយោបល់សុខភាព​សំរាប់កម្មករ ពលករ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់កម្មករ និងពលករចំនួន៥ពាន់នាក់ នៅទីក្រុងហាណូយ និងខេត្ត ក្រុងជំវិញនានា ដោយ​សកម្មភាពជាច្រើនដូចជា៖ ទិវាបុណ្យម្ហូបអាហារបណ្ដាតំបន់ សម័យប្រជុំផ្សារ​ពលកម្ម ​…ជាដើម។ លោកស្រី Nguyen Thi Phuong Thao កម្មការិនីក្រុមហ៊ុន​ Tue Dong ទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ បានអោយដឹងថា៖          “ ខ្ញុំចូលចិត្តសកម្មភាពនេះណាស់ ពីព្រោះខ្ញុំបានយល់ដឹងបន្ថែមអំពី​មុខម្ហូបអាហារ អំពីសុខភាពនិងបច្ចេកវិទ្យាថ្មីទៀតផង។ យើងខ្ញុំមានគោល​បំណងថា៖ ឆ្នាំណាក៏មានសកម្មភាពដូច្នេះ សំរាប់ពលករដែរ។”

នៅតំបន់ជាច្រើនក្នុងទូទាំងប្រទេសក៏បានប្រព្រឹត្តទៅសកម្មភាពអបអរសាទ​រទិវាពលកម្មអន្តរជាតិ។ នាថ្ងៃ​ទី​៣០ ខែមេសា សមាជិកសហជីពខេត្ត Phu Yen ចំនួនជាង៣០០នាក់ បានចូលរួមពិធីបំផុសខែកម្មករ ២០១៦។ ​ក្នុងឱកាសនេះ​ សហជីពខេត្តគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់អភិវឌ្ឍន៍ការរៀបចំសហជីព ក្នុង​អង្គភាពអាជីវកម្មរដ្ឋនិងសកម្មចូលរួមការគ្រប់គ្រងរដ្ឋ តាមនោះ ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់កម្មករ ពលករ។ 

ក៏ក្នុងខែកម្មករ ២០១៦ សហជីពខេត្ត Ha Tinh ជំរុញខ្លាំងការងារឃោសនា​អំពីគោលនយោបាយ ច្បាប់ ដែលទាក់ទិនដល់ពលករនិងតួនាទីរបស់អង្គការ​សហជីពរៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិ ធានាអំពីការងារធ្វើ លើក​កំពស់ប្រាក់ចំណូលនិងជីវភាពរស់នៅសំរាប់ពលករ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ